leftcenterrightdel
 ទៅបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំងឡើងទៅ


វៀតណាមជាប្រទេសហត្ថលេខីមួយនៃបណ្តាសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិសំខាន់ៗស្តីពីសិទ្ធិមនុស្សនៅដើមទសវត្សរ៍ទី៨០ សតវត្សទី២០។ វៀតណាមបានចូលរួមរាល់អនុសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្សភ្លាមៗក្រោយពេលដែលវៀតណាមមានគ្រប់លក្ខណសម្បត្តិដោយបានក្លាយទៅជាសមាជិកនៃ អង្គការសហប្រជាជាតិនាឆ្នាំ១៩៧៧។ នោះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយដែលគួរឱ្យកត់សម្គាល់ដោយសារតែនាពេលនោះវៀតណាមទើបតែចេញផុតពីសង្គ្រាមម៉្លេះ ហើយកំពុង ប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនលើគ្រប់វិស័យដូចជា៖ សេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ដែរ។ មុនពេលនោះ វៀតណាមបានចូលរួមក្នុងអនុសញ្ញាអន្តរជាតិ ៤ គឺ អនុសញ្ញា Geneva ឆ្នាំ១៩៤៩ ស្តីពីការគាំពារជនរងគ្រោះនៃ សង្គ្រាម និងការប្រព្រឹត្តទង្វើមនុស្សធម៌ចំពោះអ្នកទោស សង្គ្រាមនៅឆ្នាំ១៩៥៧។ ហេតុនោះហើយបានជាការចូលរួម ក្នុងរាល់អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សរបស់វៀតណាមគឺជាភស្តុតាងមួយបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង របស់រដ្ឋវៀតណាមក្នុងការការពារ ជំរុញ និងគោរព សិទ្ធិមនុស្សតាមស្តង់ដារអន្តរជាតិ។

រហូតមកទល់ពេលនេះ វៀតណាមបានចូលរួម រាល់អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សស្ទើរតែទាំងស្រុង ជាពិសេសគឺ៖ អនុសញ្ញាស្តីពីបណ្តាសិទ្ធិរដ្ឋប្បវេណី និង នយោបាយនាឆ្នាំ១៩៦៦(ICCPR); អនុសញ្ញាស្តីពីបណ្តាសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌នាឆ្នាំ១៩៦៦; អនុសញ្ញាស្តីពីការ លុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីនាឆ្នាំ ១៩៧៩; អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ រើសអើងជាតិសាសន៍នាឆ្នាំ១៩៦៩; អនុសញ្ញាស្តីពីសិទ្ធិ កុមារនាឆ្នាំ១៩៨៩ និងពិធីសារបន្ថែមចំនួន ០២ ទៀតស្តីពី កុមារក្នុងវិវាទដោយកម្លាំងអាវុធ និងការប្រឆាំងនឹងការ ប្រើប្រាស់កុមារក្នុងការជួញដូរផ្លូវភេទ និងរូបថតអាសអភាស ។ល។

វៀតណាមជានិច្ចកាលកំណត់ថា ការការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់មនុស្សជាគ្រឹះនៃ រាល់យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច របស់ប្រទេស ជាតិ។ នេះក៏ជាការអនុវត្តជាក់ស្តែងនូវរាល់ការសន្យាចំពោះ ក្របខ័ណ្ឌនៃច្បាប់អន្តរជាតិទាំងឡាយដែលវៀតណាមជា សមាជិកមួយដែរ។ ជាការពិតណាស់ ក្នុងរយៈពេលកន្លងមក បានបង្ហាញឲ្យឃើញថា វៀតណាមសំរេចបានលទ្ធផលល្អៗ ដែលគួរឱ្យកត់សម្គាល់។

ក្រៅពីរាល់អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលបានរៀបរាប់ខាងលើនោះ វៀតណាមបានចូលរួមក្នុងអនុសញ្ញា អន្តរជាតិនានាដែលពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្ស និង ច្បាប់មនុស្សធម៌អន្តរជាតិដូចជា៖ ពិធីសារបន្ថែមលើ អនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីការគាំពារជនរងគ្រោះនៅ ក្នុង វិវាទទាំងអស់លើលោក; អនុសញ្ញាអន្តរជាតិស្តីពីការបង្ការ និងការផ្តន្ទាទោសលើបទឧក្រិដ្ឋប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨; អនុសញ្ញាអន្តរជាតិស្តីពីការបង្ការ និងផ្តន្ទាទោសលើ បទឧក្រិដ្ឋ Apartheid ១៩៧៣។ល។

ទន្ទឹមនឹងសកម្មភាពនានាខាងលើ ការដែលឆ្ពោះទៅរករាល់ បមាណីយជាមូលដ្ឋាន និងអំពីសិទ្ធិមនុស្សទូទៅ និងការ លើកឡើងនូវបទកំណត់រួមត្រូវបានអន្តរជាតិទទួលស្គាល់ យ៉ាងទូលំទូលាយអំពីសិទ្ធិមនុស្សក្នុងច្បាប់ និង គោលនយោបាយរបស់វៀតណាមឲ្យសមស្របនឹងលក្ខណៈពិសេសរបស់វៀតណាម។ វៀតណាមតែងតែកំណត់ថា ការ កសាងនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន និងធានានូវសិទ្ធិមនុស្សទាំងអស់ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំ១៩៩២ (បានធ្វើវិសោធនកម្មនាឆ្នាំ២០០១) និង រដ្ឋធម្មនុញ្ញនាឆ្នាំ២០១៣។ មិនត្រឹមតែចូលរួមក្នុងអនុសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្សឲ្យកាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះទេ ថែមទាំង វៀតណាមជានិច្ចកាលគោរព យ៉ាងភ្ជាប់ភ្ជួនក្នុងការអនុវត្តជាក់ស្តែងនូវកាតព្វកិច្ចរបស់ ប្រទេស ដែលជាសមាជិកនៃរាល់អនុសញ្ញា ជាពិសេសគឺ កាតព្វកិច្ចបញ្ចូលនូវរាល់ការកំណត់នៃអនុសញ្ញាទាំងនោះ ចូលក្នុងច្បាប់នៃប្រទេសជាតិ។ ហេតុដូច្នេះ សិទ្ធិមនុស្ស ត្រូវបានកំណត់ឱ្យកាន់តែជាក់ស្តែង ច្បាស់លាស់ និងទូលំ ទូលាយជាងនៃច្បាប់របស់ប្រទេសជាតិ។ គួរឲ្យចាប់អារម្មណ៍ បំផុតនោះគឺ ក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំ២០១៣ មានជំពូក ដាច់ដោយឡែកមួយដែលបានកំណត់អំពីសិទ្ធិមនុស្ស និង សិទិ្ធប្រជាពលរដ្ឋ រួមទាំងបណ្តាក្រម ច្បាប់យ៉ាងសន្ធឹក សន្ធាប់ដែលបាន និងកំពុងធ្វើវិសោធនកម្ម ឬចេញផ្សាយ ច្បាប់ថ្មីដោយឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញនាឆ្នាំ២០១៣ និង អនុសញ្ញាអន្តរជាតិនានា ដែលវៀតណាមជាសមាជិក។

ការដែលវៀតណាមបំពេញធ្វើឲ្យសុក្រឹតនូវប្រព័ន្ធគតិយុត្តិស្តីពីសិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ ត្រូវបានអនុវត្តព្រមៗគ្នា និងឆ្លងកាត់រហូតតាមរយៈរាល់កម្មវិធីចងក្រងច្បាប់របស់ រដ្ឋសភា និងរាល់គោលនយោបាយ យន្តការនានា សំដៅអនុវត្តច្បាប់ និងលិខិតគតិយុត្តិទាំងឡាយ។ តាំងពី ឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ រដ្ឋសភាបានប្រកាស និងធ្វើវិសោធកម្មច្បាប់សំខាន់ៗនានាដើម្បីបង្កើតឡើងឱ្យ មានមូលដ្ឋានច្បាប់យ៉ាងពេញលេញ និងរឹងមាំដើម្បីគោរព និងធានាការអនុវត្តសិទ្ធិមនុស្ស។

ទន្ទឹមនឹងការអនុវត្តច្បាប់នានាឲ្យបានព្រមៗគ្នាស្តីពី សិទ្ធិមនុស្សនោះ វៀតណាមបានពង្រឹង និងពង្រីកកម្មវិធីអប់រំ និងការបណ្តុះបណ្តាលអំពីសិទ្ធិមនុស្សសម្រាប់កម្មាភិបាល របស់រដ្ឋ។ សិក្ខាសាលា សន្និសីទ ជាច្រើនស្តីអំពីសិទ្ធិមនុស្ស ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងបណ្តាស្ថាប័ន ក្រសួង មជ្ឈមណ្ឌលស្រាវជ្រាវ និងស្ថាប័ន បណ្តុះបណ្តាល អំពីសិទ្ធិមនុស្ស។ ដំណើរការពង្រីកការផ្សព្វ ផ្សាយ និងអប់រំ អំពីសិទ្ធិមនុស្សបានផ្តល់នូវមូលដ្ឋានគ្រឹះ នៃចំណេះដឹងដល់កម្មាភិបាលនៃរដ្ឋាភិបាលប្រកបដោយស៊ីជំរៅ។ ដំណើរការ ពង្រីកផ្សព្វផ្សាយប្រទេសវៀតណាម ក៏បានលើកកម្ពស់នូវការបណ្តុះបណ្តាលស្តីពីសិទ្ធិមនុស្សនៅមូលដ្ឋាន។

ខ្លឹមសារនានាក្នុងការអប់រំអំពីសិទ្ធិមនុស្សបាន និងកំពុងត្រូវ បានបញ្ចូលទៅក្នុងកម្មវិធីបង្រៀននៅតាមសាលាទូទៅ និង ដាក់បញ្ចូលនូវមុខវិជ្ជាដែលមានលក្ខណៈស៊ីជំរៅចូលក្នុងវគ្គសិក្សាជាច្រើននៅតាមមហាវិទ្យាល័យដែលបណ្តុះបណ្តាលជំនាញច្បាប់។

នៅលើឆាកអន្តរជាតិ វៀតណាមកំពុងសកម្ម និងម្ចាស់ការ ជាងមុននៅក្នុងយន្តការនានារបស់សហប្រជាជាតិស្ដីពី សិទ្ធិមនុស្ស ជាពិសេសគឺតួនាទីជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអាណត្តិ២០១៤-២០១៦។ នៅក្នុងកម្រិតតំបន់ វៀតណាមបានចូលរួមយ៉ាង សកម្ម និងភ្ជាប់ភ្ជួនក្នុងការចងក្រងសេចក្តីថ្លែងការណ៍ស្តីពី សិទ្ធិមនុស្សអាស៊ាន គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស ការរួមចំណែកយ៉ាងសកម្មក្នុងបណ្តា គណៈកម្មការអាស៊ានស្តីពីស្រ្តី និងកុមារ ស្តីពីពលករ អន្តោប្រវេសន៍...ក្នុងកម្រិតទ្វេភាគីវៀតណាមមានយន្តការ សន្ទនាស្តីពីសិទ្ធិមនុស្សជាផ្លូវការជាមួយប្រទេសចំនួន ៥ ដែលរួមមាន អាមេរិក EU ស្វីស ន័រវែស និងអូស្ត្រាលី។ ទន្ទឹមនឹងនោះវៀតណាមក៏មានការផ្លាស់ប្តូរមិនផ្លូវការស្តីពី បញ្ហាសិទ្ធិមនុស្សនានា និងចូលរួមវេទិកាពាក់ព័ន្ធនឹងបញ្ហា ផ្សេងៗ នៃសិទ្ធិមនុស្ស។ ជាទូទៅក្នុងសកម្មភាពនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជានៅបណ្ដាវេទិកា ពហុភាគីស្តីពីសិទ្ធិមនុស្ស វៀតណាមជានិច្ចកាលបង្ហាញនូវ រូបភាពជាប្រទេសមួយដ៏សកម្ម ម្ចាស់ការ និងការរួម វិភាគទាន ជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍ អន្តរជាតិក្នុងវិស័យសិទ្ធិមនុស្សស្តីពីការជំរុញកិច្ចសហប្រតិបតិ្តការ និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

សមិទ្ធិផលទាំងឡាយដែលសម្រេចបានក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សរបស់វៀតណាមបានចាប់ផ្តើមជាបឋមពីប្រពៃណីមនុស្សធម៌របស់ប្រជាជនវៀតណាម ចាប់ពី ឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជនវៀតណាមទាំងមូល និង ការខំប្រឹងប្រែង និងគោលនយោបាយដោយមិនងាករេរបស់ រដ្ឋវៀតណាម ឆ្ពោះទៅរកសង្គមមួយដែលតែងតែចាត់ទុក មនុស្សជាស្នូលនៃការអភិវឌ្ឍ និងជាប្រទេសប្រកបដោយ នីតិរដ្ឋ “របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន”។ នោះក៏ជាលទ្ធផលនៃការគួបផ្សំយ៉ាងប៉ិនប្រសបរវាង គុណសម្បត្តិនៃគុណធម៌ ការរីកចំរើននៃរបបសង្គមនិយម នៃប្រពៃណីវប្បធម៌ និងអត្តសញ្ញាណនៃជនជាតិ វៀតណាមជាមួយនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្តង់ដាររួម និងភារកិច្ចអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលមានចែងនៅក្នុង បណ្តាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិកផងដែរ៕

បកប្រែដោយ Minh Trung