leftcenterrightdel
 សមណសក្តិ និងពុទ្ធបរិស័ទចូលរួមពិធី វិសាខបូជា នៅ ទីក្រុង Da Nang វៀតណាម (រូបថត៖ daidoanket.vn)
ទស្សនៈវិស័យនេះរបស់បក្សត្រូវបានប្រែក្លាយទៅជាបទបញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមទាំងត្រូវបានអនុវត្ត ប្រកបដោយជាក់ស្តែង រួមចំណែកក្នុងការធានា ការលើកកម្ពស់សិទិ្ធមនុស្ស ការពង្រឹងធ្លុងមហាសាមគ្គីជាតិ និង ការជំរុញការអភិវឌ្ឍសង្គម។

សិទ្ធិសេរីភាពក្នុងការប្រកាន់ជំនឿ និងសាសនានៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេសវៀតណាម។

ភ្លាមៗបន្ទាប់ពីបដិវត្តន៍ខែសីហាទទួលបានជ័យជំនះនោះ ក្នុងសម័យប្រជុំជាលើកដំបូងបង្អស់របស់ក្រុមប្រឹក្សារដ្ឋាភិបាល (ខែកញ្ញា ឆ្នាំ១៩៤៥) លោកប្រធានហូជីមិញ បានសង្កត់ធ្ងន់ លើគោលនយោបាយ “សេរីភាពក្នុងការប្រកាន់ជំនឿ សាសនា”។ សតិអារម្មណ៍នោះរបស់លោកប្រធានហូជីមិញ ត្រូវបានអនុវត្តជាបន្តដោយបក្សកុម្មុយនិស្តវៀតណាម រហូតក្នុងដំណើរការដឹកនាំបដិវត្តន៍។ ជាពិសេស គឺ គោលនយោបាយគោរព និងការពារសិទ្ធិសេរីភាពក្នុងការ ធ្វើសក្ការបូជា ការប្រកាន់ជំនឿសាសនា ដែលត្រូវបានចែង យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញរបស់វៀតណាមក្នុងគ្រប់សម័យ។

ក្នុងរដ្ឋធម្មនុញ្ញដំបូងរបស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅឆ្នាំ ១៩៤៦ នោះបានអះអាងថា “សិទ្ធិសេរីភាព ទាំងអស់នៅក្នុងប្រទេសនេះជាកម្មសិទ្ធិរបស់ប្រជាជនវៀតណាមទាំងមូល ដោយមិនប្រកាន់ពីពូជសាសន៍ ភេទ អ្នកមាន អ្នកក្រ វណ្ណៈ សាសនាឡើយ” ឬអាចនិយាយថា៖  “ពលរដ្ឋវៀតណាមមានសិទ្ធិសេរីភាពក្នុងការប្រកាន់ជំនឿសាសនា”។

នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៥៩ សិទ្ធិសេរីភាពប្រកាន់ជំនឿ សាសនានៅតែបន្តត្រូវបានបញ្ជាក់ឡើងវិញ និងពង្រីក ជាងមុន។ ប្រជាជនមិនត្រឹមតែមានសិទ្ធិ “ប្រកាន់សាសនា” តែប៉ុណ្ណោះទេ ថែមទាំងក៏មានសិទ្ធិក្នុងការមិនប្រកាន់ សាសនាណាក៏បានដែរ” (ប្រការ ២៦)។ 
ការទទួលមរតក និងពង្រីករដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញឆ្នាំ១៩៥៩ និងឆ្នាំ១៩៨០ នោះ គឺបន្ថែមលើការ ទទួលស្គាល់សិទ្ធិសេរីភាពក្នុងជំនឿនិងសាសនា បានចែង អំពីការទប់ស្កាត់ការឆ្លៀតប្រើសាសនា ដើម្បីប្រព្រឹត្តទៅអំពើ ខុសឆ្គងនឹងច្បាប់ និងការប្រឆាំងបដិវត្តន៍.... “ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងជំនឿដោយអាចប្រកាន់ ឬ មិនប្រកាន់សាសនា គឺស្រេចលើខ្លួនឯងទេ។ គ្មាននរណាម្នាក់ត្រូវបាន ប្រើសាសនាដើម្បីបំពានច្បាប់ និងគោលនយោបាយរបស់ រដ្ឋឡើយ(ប្រការ ៦៨)។
ឈានចូលក្នុងសម័យផ្លាស់ថ្មី ប្រឈមមុខនឹងការវិវត្តយ៉ាង ឆាប់រហ័សនៃស្ថានភាព និងតម្រូវការនៃការសាងសង់ ការអភិវឌ្ឍរបស់ប្រទេសនោះ សិទ្ធិសេរីភាពក្នុងការប្រកាន់ ជំនឿ សាសនារបស់ប្រជាជនបន្តត្រូវបានបញ្ជាក់។ មាត្រា ៧០ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ បានចែងច្បាស់ថា៖ “ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងជំនឿសាសនា អាចប្រកាន់ ឬ មិនប្រកាន់សាសនាណាគឺស្រេចលើខ្លួនឯងទេ។ សាសនាទាំងអស់មានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់។ កន្លែងទីសក្ការគោរពបូជានៃជំនឿសាសនានានាត្រូវបានការពារដោយច្បាប់។ គ្មាននរណាម្នាក់ត្រូវបានបំពានលើ សេរីភាពក្នុងការប្រកាន់ជំនឿសាសនា ឬ ការរំលោភបំពាន សាសនាដើម្បីរំលោភច្បាប់ និងគោលនយោបាយរបស់រដ្ឋឡើយ”។
នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៣ រដ្ឋសភាបានអនុម័តលើ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដែលជារដ្ឋធម្មនុញ្ញមួយដ៏ទូលំទូលាយ ជាងមុនចំពោះបណ្តាសិទ្ធិនយោបាយ សិទ្ធិរដ្ឋប្បវេណី របស់ប្រជាជន។ ដោយក្នុងនោះសេរីភាពក្នុងជំនឿ សាសនា ត្រូវបានសម្តែងឡើងយ៉ាងទូលំទូលាយ និងពេញលេញ ដើម្បីធានានូវលទ្ធិប្រជាធិបតេយ្យ ការគោរព និង បង្កលក្ខណៈឲ្យបានល្អបំផុតសំរាប់ប្រជាជនទាំងឡាយ ក្នុងការអនុវត្តជំនឿ និងសាសនារបស់ពួកគេ។ មាត្រា ២៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ បានលើកឡើងយ៉ាងច្បាស់ថា៖ “ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងជំនឿសាសនា អាចប្រកាន់ ឬ មិនប្រកាន់សាសនាណាគឺសរេចលើខ្លួនឯងទេ។ គ្មានរណាម្នាក់ត្រូវបានឆ្លៀតប្រើសាសនាដើម្បីប្រព្រឹត្ត ទៅអំពើខុសឆ្គង បំពានលើច្បាប់ឡើយ។ 

ដើម្បីអនុវត្តជាក់ស្តែងនូវរាល់បទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និង រៀបចំការដាក់ឲ្យអនុវត្តតាមគោលការណ៍ គោលនយោបាយ របស់រដ្ឋស្ដីពីការគោរព និងការធានាសិទ្ធិសេរីភាពក្នុងការប្រកាន់ជំនឿសាសនា និងអនុលោមតាមឯកសារគតិយុត្ត អន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមបានចូលរួមក្នុង ប្រព័ន្ធច្បាប់ នីតិសាស្ត្រ សារាចរណ៍ណែនាំអំពីសាសនា ត្រូវបានផ្តោតសំខាន់លើការកសាង និងបញ្ចប់។ ក្រមច្បាប់ នានាដូចជា៖ ច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ  ច្បាប់ដីធ្លី ច្បាប់អប់រំជាដើម ដោយសុទ្ធតែមានបទបញ្ញត្តិដែលចែងអំពី គោលការណ៍នៃការមិនរើសអើងដោយមូលហេតុជំនឿ និង សាសនាឡើយ។ ប្រការ១៦៤ នៃក្រមព្រហ្មទណ្ឌ (វិសោធនកម្ម) បានកំណត់អំពីការដែលអ្នកណាជាប់ បទល្មើសបំពានលើជំនឿ សាសនា របស់ប្រជាជននោះអាច ត្រូវដាក់ទោសឲ្យជាប់គុកពី១ឆ្នាំដល់៣ឆ្នាំ។

ជាពិសេសនៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១៦ រដ្ឋសភាបាន អនុម័តច្បាប់ស្តីពីជំនឿ និងសាសនា ដែលចែងយ៉ាងច្បាស់ ថា៖ ប្រជាជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រកាន់ជំនឿ សាសនា អាចប្រកាន់ ឬ មិនប្រកាន់សាសនា គឺស្រេចលើខ្លួនឯងទេ។ បុគ្គលម្នាក់ៗមានសិទ្ធិបង្ហាញពីជំនឿសាសនា និងជំនឿរបស់ខ្លួន មានសិទ្ធិអនុវត្តតាមពិធីការនៃជំនឿ និងសាសនា ចូលរួមពិធីបុណ្យ សិក្សា និងអនុវត្តតាម ការកំណត់នៃសាសនា ។

ភាពពិតជាក់ស្តែងក្នុងសកម្មភាពនៃជំនឿសាសនានៅវៀតណាម

ប្រទេសវៀតណាមគឺជាប្រទេសពហុសាសនា និងសម្បូរទៅ ដោយបណ្តាប្រភេទជំនឿខុសៗពីគ្នា ដោយមានសាសនា ជាច្រើនដែលបានចូលមកពីបរទេសតាំងពីរាប់ពាន់ឆ្នាំមកម៉្លេះ ដូចជា ពុទ្ធសាសនា កាតូលិកសាសនា ប្រូតេស្តង់ អ៊ីស្លាម។ល។ ហើយក៏មានសាសនាមួយចំនួនដែលបាន កកើតឡើងក្នុងប្រទេសតែម្តងដូចជា Cao Dai, ពុទ្ធសាសនា Hao Hao, Tu An, Hieu Nghia... ទស្សនៈ គោលការណ៍ និងគោលនយោបាយក្នុងការគោរព និងធានាសេរីភាពនៃ ជំនឿសាសនានោះមិនត្រឹមតែបានចែងបង្ហាញនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ឬក្នុងសារាចរណ៍ណែនាំ  សេចក្តីសម្រេចចិត្តរបស់បក្សតែប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ បានបញ្ជាក់យ៉ាងលម្អិតក្នុងជីវភាពជាក់ស្តែងផងដែរ។
តាមការប៉ាន់ប្រមាណនោះ មានប្រហែល ៩៥% ចំនួន ប្រជាជនវៀតណាមសរុបមានជីវភាពជំនឿ សាសនា ដោយក្នុងនោះក៏មានសាសនិកជាង ២៤ លាននាក់ប្រកាន់ សាសនាផ្សេងៗគ្នា (ស្រូបយកប្រហែល ២៧% ចំនួន ប្រជាជនសរុប) ចំណុះអង្គការសាសនាចំនួន៣៨។ រាល់ថ្ងៃបុណ្យធំៗនៃសាសនាសុទ្ធតែត្រូវបានប្រារព្ធយ៉ាង មហោឡារឹក ត្រឹមត្រូវតាមពិធីការនៃសាសនា។ ជារៀងរាល់ឆ្នាំ មានប្រហែល ៨,៥០០ ពិធីបុណ្យសាសនា ឬជំនឿថ្នាក់ជាតិ និងមូលដ្ឋាន ត្រូវបានរៀបចំឡើង។
អង្គការសាសនានានាបានចុះបញ្ជី និងបានការពារដោយច្បាប់ ត្រូវបានដំណើរការខាងសាសនាដោយសេរីភាព បានបើកសាលាបបណ្តុះបណ្តាលសមណសក្កិ បោះពុម្ពនិង ចេញផ្សាយសៀវភៅជាគុម្ពី ជួសជុល និងការកសាងគ្រឹះធ្វើជាទីសក្ការបូជាតាមបញ្ញត្តិនានានៃច្បាប់។  

ដោយមានទស្សនវិស័យថា “ជនជាតិទាំងឡាយស្មើភាពគ្នា សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងជួយគ្នាក្នុងការអភិវឌ្ឍ” ក្នុងប៉ុន្មានឆ្នាំកន្លងមក  រដ្ឋវៀតណាមបានគោរព និងធានាសិទ្ធិសេរីភាព និងសមភាពក្នុងជំនឿ និងសាសនា របស់ជនជាតិភាគតិច។ ក្រៅពីការបង្កលក្ខណអំណោយផល សម្រាប់ក្រុមជនជាតិចាមប្រកាន់សាសនាម៉ូស្លិម និងព្រហ្មញ្ញសាសនា ដើម្បីបង្កើតគណៈកម្មការតំណាងសហគមន៍ ដើម្បីគាំទ្រដល់សកម្មភាពសាសនានានា។ រដ្ឋបានជួយ ឧបត្ថម្ភការបោះពុម្ពគុម្ពីរជាភាសាវៀតណាម និងភាសា ជនជាតិភាគតិច។ បានបោះពុម្ភផ្សាយសៀវភៅជាគម្ពីរ ៣០.០០០ ក្បាលជាភាសា Ba-na, E-de , Gia-rai ហើយបាន អនុញ្ញាតឲ្យបោះពុម្ភគុម្ពីរនៃថេរវាទនិកាយខ្មែរ  និងកំពុងត្រៀមលក្ខណៈចេញផ្សាយគុម្ពីរកូរ៉ានជាភាសាពីរគឺ វៀតណាម និងអារ៉ាប់។

សកម្មភាពអន្តរជាតិ នៃសាសនានានានៅវៀតណាមកាន់តែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។  វិមានវ៉ាទីកងបានតែងតាំងបេសកជនមិនអចិន្រ្តៃយ៍នៅវៀតណាមផងដែរ។ ជារៀងរាល់ ឆ្នាំមានរាប់រយអ្នកមុខអ្នកការខាងសាសនាវៀតណាមចូលរួមក្នុងសកម្មភាពសាសនានៅក្នុង និងក្រៅប្រទេស ព្រមទាំង មានរាប់ពាន់នាក់កាន់សាសនាផ្សេងៗគ្នាចូលមក វៀតណាម ផ្សព្វផ្សាយសាសនា និងចូលរួមសកម្មភាពសាសនានានាផងដែរ។ ក្នុងនោះក៏មានព្រឹត្តិការណ៍ជាច្រើនដែល វៀតណាមជាម្ចាស់ផ្ទះ ហើយទទួលបានការវាយតំលៃខ្ពស់ពី សំណាក់សាធារណជននៅក្នុងប្រទេស និងសហគមន៍ អន្តរជាតិផងដែរ៕ 

បកប្រែដោយ Minh Trung