leftcenterrightdel
 ទិដ្ឋភាពរួម(រូបថត៖ vnanet.vn)
UPR ជាយន្តការអន្តររដ្ឋាភិបាលមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលទទួលខុសត្រូវចំពោះបញ្ហាសិទ្ធិមនុស្សទូទៅនៅប្រទេសជាសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិដែលប្រតិបត្តិការដោយផ្អែកលើគោលការណ៍សន្ទនា សហប្រតិបត្តិការ សមភាព តម្លាភាព សត្យានុម័ត និងមានគោលដៅក្នុងការកែលម្អ និងលើកកម្ពស់ការគោរពកាតព្វកិច្ច និងការប្តេជ្ញាចិត្តនានាលើសិទ្ធិមនុស្ស។ ប្រទេស វៀតណាម បានអនុវត្ត UPR ជាលើកដំបូងនៅក្នុងខែឧសភាឆ្នាំ ២០០៩។

សិក្ខាសាលានេះមានគោលបំណង ដើម្បីប្រកាសយ៉ាងទូលំទូលាយដល់បុគ្គល និងអង្គការទាំងអស់ដែលមានការយកចិត្តទុកដាក់អំពីលទ្ធផលក្នុងការអនុវត្តតាមអនុសាសន៍នានានៃយន្តការពិនិត្យមើលសកលប្រចាំឆ្នាំ (UPR) វគ្គទី២ ដែលវៀតណាមបានអនុម័តនេះ ព្រមទាំងផ្លាស់ប្តូរអំពីរាល់បញ្ហាស្នូល វិស័យដែលត្រូវតែអាទិភាពក្នុងការលើកកម្ពស់ការអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តរាល់អនុសាសន៍នៃការពិនិត្យមើលសកលប្រចាំឆ្នាំក្នុងគោលបំណងឆ្ពោះទៅវគ្គទី៣ ដែលត្រូវបានរំពឹងទុកនឹងធ្វើឡើងនៅខែមករា ឆ្នាំ ២០១៩។

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Vu Quang Anh ប្រធាននាយកដ្ឋានបណ្តាអង្គការអន្តរជាតិនៃក្រសួងការបរទេសវៀតណាមបាននិយាយថា បន្ទាប់ពីការទទួលយកអនុសាសន៍ទាំង ១៨២ ស្តីពីសិទ្ធិមនុស្សមកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិនាខែ កុម្ភៈ ឆ្នាំ ២០១៤ វៀតណាមបានប្រគល់ឲ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីអនុវត្តយ៉ាងមម៉ឹងមាត់ និងត្រឹមត្រូវ។ រហូតមកដល់ពេលនេះអនុសាសន៍ចំនួន ១៤៧/១៨២ ត្រូវបានអនុម័តនិងអនុវត្ត  ហើយអនុសាសន៍ ៤ ត្រូវបានអនុវត្ដមួយផ្នែក ហេតុដូច្នេះសម្រេចបាន ៨០.៧%។ ក្នុងនោះ គួរឲ្យកត់សម្គាល់គឺមានការផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ និងអនុសញ្ញាប្រឆាំងអំពើធ្វើទារុណកម្មនេះ ព្រមទាំងបានអនុម័តទៅលើរាប់សិបឯកសារ ច្បាប់សំខាន់ៗទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ដើម្បីអនុវត្តជាក់ស្តែងនូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សមស្របនឹងការកំណត់នៃអនុសញ្ញាអន្ដរជាតិ ដែលវៀតណាមជាសមាជិកមួយ។

ក្រៅពីនេះវៀតណាមកំពុងបន្តអនុវត្តកម្មវិធីថ្នាក់ជាតិជាច្រើន ស្តីពីការការពារអត្ថប្រយោជន៍របស់បណ្តាក្រុមងាយរងគ្រោះដូចជា៖ កម្មវិធីសកម្មភាពជាតិស្តីពីសមភាពយេនឌ័រ ដំណាក់កាល ២០១៦-២០២០; កម្មវិធីសកម្មភាពជាតិស្តីពី មនុស្សចាស់ជរាក្នុងដំណាក់កាលឆ្នាំ ២០១២ - ២០២០; កម្មវិធីសកម្មភាពជាតិ ដើម្បីកុមារឆ្នាំ ២០១២ - ២០២០; គោលនយោបាយពិសេសដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០១៦ - ២០២០។ ព្រមទាំងអនុវត្តយ៉ាង ពេញលេញនូវរបបគោលនយោបាយដែលបានប្រកាសចេញសម្រាប់មុខសញ្ញាទទួលការគាំពារសង្គម ហើយជាពិសេសសម្រាប់កុមារ មនុស្សចាស់ និងជនពិការ; ការទ្រទ្រង់រកដំណោះស្រាយចំពោះឧបសគ្គនៃប្រជាជននៅក្នុងបណ្តាតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ភាពរាំងស្ងួត ការជ្រាបជាតិប្រៃ និងបញ្ហាបរិស្ថានផ្សេងៗទៀត។ តាមរយៈនោះបានជួយឱ្យប្រាក់ចំណូលនៅក្នុងប្រទេសនេះបានកើនឡើងពី ១,៩០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ទៅ ២,២១៥ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦  ចំនួនប្រជាជនបានទទួលជំនួយឧបត្ថម្ភសង្គមជាប្រចាំខែ និងប័ណ្ណធានារ៉ាប់រងសុខាភាពបានកើនឡើងបន្ថែម ២០០,០០០ នាក់បើប្រៀបធៀបនឹងឆ្នាំ ២០១៤។
លោក Nicholas Booth ទីប្រឹក្សាគោលនយោបាយអំពីនីតិកម្ម និងការខិតជិតនឹងយុត្តិធម៌របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) នៅក្នុងប្រទេសវៀតណាមបានឲ្យដឹងថា អង្គការសហប្រជាជាតិបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាស្ថាប័នអនុវត្តយន្តការសិទ្ធិមនុស្សសំដៅអនុវត្តនូវរាល់អនុសាសន៍ដែលមានប្រសិទ្ធិភាព លើកកម្ពស់ប្រសិទ្ធភាព ក្នុងការសម្របសម្រួល ការជួយបំពេញដំណើរការនៃយន្តការពិនិត្យមើលសកលប្រចាំ។

ទោះជាយ៉ាងណា អង្គការសហប្រជាជាតិក៏បានរកឃើញថា ប្រទេសវៀតណាមកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលប៉ះពាល់ដល់ការអនុវត្តនូវរាល់អនុសាសន៍ UPR  ដូចជាប្រព័ន្ធ ច្បាប់មិនទាន់ស៊ីសង្វាក់គ្នានាំឱ្យមានការដាក់ចាប់អនុវត្តតាមតំបន់មានការលំបាក ធនធានសម្រាប់កម្មវិធីសុខុមាលភាពនៅមានកំរិត   ចំនួនអនុសាសន៍ត្រូវបានប្រគល់ឲ្យដើម្បីអនុវត្តច្រើន  រួមទាំងការត្រូវតែអនុវត្តនូវភារកិច្ចផ្សេងៗទៀត ធ្វើឲ្យស្ថាប័ន មូលដ្ឋានជារឿយៗស្ថិតក្នុងស្ថានភាពហួសពីសមត្ថភាព។
យោងតាមលោក Nicholas Booth  ស្ថានភាពនេះបានបង្ហាញថា នាពេលខាងមុខវៀតណាមគួរតែបង្កើនការទទួលខុសត្រូវនៃបណ្តាអង្គភាពក្នុងការអនុវត្តនូវរាល់អនុសាសន៍នេះដោយឯករាជ្យ ព្រមទាំងចាត់តាំងធនធានខាងសេដ្ឋកិច្ច មនុស្ស ជាពិសេសក្រុមកម្មាភិបាលធ្វើការក្នុងវិស័យ សិទិ្ធមនុស្សដែលមានសមត្ថភាពប្រើភាសាបរទេស ដើម្បីអាចពិគ្រោះយោបល់ បទពិសោធ និងការផ្ទេរបច្ចេកទេស ជួយមួយអ្នកជំនាញការអន្តរជាតិ។ 

នៅក្នុងសិក្ខាសាលានេះ ប្រតិភូ និងអ្នកជំនាញការមកពីរាល់ស្ថាប័នរបស់រដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ និងអង្គការសហប្រជាជាតិបានផ្លាស់ប្តូរ ពិភាក្សា និងឯកភាពលើការផ្តោតអារម្មណ៍ និងទិសដៅនៃសកម្មភាពក្នុងការអនុវត្តអនុសាសន៍នៃវគ្គទី៣ នាពេលខាងមុខដើម្បីឆ្ពោះទៅរកវេទិកាសន្ទនាជាមួយប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិនាខែមករាឆ្នាំ ២០១៩។ អាស្រ័យហេតុនេះ ការអនុវត្តនឹងផ្តោតទៅលើវិស័យសំខាន់ៗ ៧ គឺ៖ ការកែលំអ ប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស ការពង្រឹង និងការពារសិទ្ធិ មនុស្សនៅក្នុងបណ្តាវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ស៊ីវិល នយោបាយ; ការធានាសិទ្ធិនៃក្រុមងាយរងគ្រោះ; ការអប់រំអំពីសិទ្ធិមនុស្ស;  ការបន្តចូលរួមក្នុងរាល់ស្តង់ដារអន្តរជាតិអំពីសិទ្ធិមនុស្ស;  ការអនុវត្តនូវសិទ្ធិមនុស្ស; សហប្រតិបត្តិការអន្តរជាតិអំពីសិទ្ធិមនុស្ស។ ជាពិសេសវៀតណាមជំរុញការផ្តល់សិទ្ធិស្របច្បាប់ដល់ជនក្រីក្រតាមរយៈកម្មវិធីជំនួយអន្តរជាតិ និងតាមបណ្តាញផ្តល់ប្រឹក្សាខាងច្បាប់រវាងវៀតណាម និងអង្គការសហប្រជាជាតិ និងបណ្តាអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកចាញ់ប្រៀបក្នុងការទទួលបានយុត្តិធម៌ និងនីតិកម្ម សិទិ្ធការងារ  សិទ្ធិកាន់កាប់ទ្រព្យសប្បត្តិ និងសិទ្ធិធ្វើអាជីវកម្ម នោះគឺជាកត្តាសំខាន់ៗដែលគ្រប់គ្រងការរស់នៅរបស់ប្រជាជនក្រីក្រ គួរតែដែលត្រូវបានទទួលស្គាល់ ដើម្បីការអភិវឌ្ឍរបស់អ្នកក្រីក្រ និងមុខសញ្ញាដែលងាយរងគ្រោះ។ 
ទន្ទឹមនឹងនេះដែរ វៀតណាមបន្តលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន ជាពិសេសគឺជំនាន់ក្រោយអំពីសិទ្ធិមនុស្ស។  កម្មាភិបាល ស្ថាប័ននានាសកម្មក្នុងការអនុវត្តរាល់កម្មវិធី ផែនការឃោសនាអំពីសិទ្ធិមនុស្ស ជាពិសេសគឺការ ផ្សព្វផ្សាយ ការបណ្តុះបណ្តាលអំពីសេចក្តីថ្លែងការណ៍ស្តីពី សិទ្ធិមនុស្សអន្តរជាតិ និងឯកសារអំពីសិទ្ធិមនុស្សអន្តរជាតិ ការខិតខំ និងគោលនយោបាយរបស់វៀតណាម ក្នុងការ ធានាសិទ្ធិមនុស្ស។ ក្នុងទំនាក់ទំនងអន្តរជាតិ វៀតណាម ជំរុញយ៉ាងខ្លាំងក្លាការអនុវត្តនូវរាល់ភារកិច្ច ការសន្យា អន្តរជាតិអំពីសិទ្ធិមនុស្សក្នុងតួនាទីជា សមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ចនៃអង្គការសហប្រជាជាតិ (ECOSOC) អាណត្តិ ២០១៦-២០១៨ ក្រុមប្រឹក្សាប្រតិបត្តិការអង្គការ អប់រំ វប្បធម៌ និងវិទ្យាសាស្រ្ត របស់អង្គការសហប្រជាជាតិ (UNESCO) អាណត្តិឆ្នាំ ២០១៥ - ២០១៩ និងគណៈកម្មការ អន្តររដ្ឋាភិបាល ASEAN  អំពីសិទ្ធិមនុស្ស (AICHR) ។

UPR គឺជាយន្តការអន្តររដ្ឋាភិបាលរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស មានភារកិច្ចពិនិត្យទាំងស្រុងលើរាល់បញ្ហា សិទ្ធិមនុស្សនៅប្រទេសជាសមាជិកអង្គការសហប្រជាជាតិ  និងធ្វើការដោយឈរលើគោលការណ៍សន្ទនា សហប្រតិបត្តិការ សមភាព សត្យានុម័ត តម្លាភាព។ វៀតណាមបានអនុវត្ត UPR ជាលើកដំបូងនាខែ ឧសភា ឆ្នាំ២០០៩៕

បកប្រែដោយ Minh Trung