ពីឋានៈជាទាសករប្រទេសជាតិវៀតណាមដណ្តើម បានឯករាជ្យជាតិ សេរីភាព និងមានសិទ្ធិសម្រេចដោយខ្លួនឯង ហើយប្រជាជនវៀតណាមបានក្លាយទៅជាម្ចាស់ និងធ្វើជាម្ចាស់នៃ របបប្រជាធិបតេយ្យសាធារណរដ្ឋមួយ។ ជ័យជំនះនៃបដិវត្តន៍ខែ សីហានេះបានធ្វើឲ្យរង្គោះរង្គើរដល់ប្រព័ន្ធអាណានិគមទាំងមូល ហើយបានបង្កើតនូវយុគសម័យថ្មីមួយសំរាប់ប្រទេសជាតិវៀតណាម ជាយុគសម័យឯករាជ្យជាតិប្រកាន់ខ្ជាប់នឹងលទ្ធិសង្គមនិយម ព្រមទាំងក៏ជាសញ្ញាចំណាំមួយនៃការរលំរលាយប្រព័ន្ធ អាណានិគមបែបចាស់លើទូទាំងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃពិធីមីទ្ទីញដើម្បីបំផុសចលនាធ្វើកុបកម្មដណ្តើមយករដ្ឋអំណាចត្រូវបានរៀបចំដោយ វៀតមិញ នៅរោងមហោស្រពហាណូយ

ដើម្បីសម្រេចបានសមិទ្ធផលដ៏ធំធេងទាំងនោះ ជាបឋមគឺមកពីបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាមទាំងមូល ដែលក្នុងនោះតួនាទីរបស់លោកប្រធានហូជីមិញ គឺជាបុព្វបទ និងមានសារៈ សំខាន់។ ដើម្បីទទួលបានជ័យជំនះមហិមានោះ លោកប្រធាន ហូជីមិញ បានធ្វើដំណើរទៅទូទាំងពិភពលោក ហើយបូកសរុប បទពិសោធន៍ពីបដិវត្តន៍វៀតណាមផង និងបដិវត្តន៍លើពិភពលោក ផង។ ធ្វើការសម្រិតសម្រាំងជ្រើសរើសយកមាគា៌ បដិវត្តន៍វណ្ណៈ អធនតែមួយគត់ត្រឹមត្រូវបំផុតសម្រាប់ប្រទេសជាតិវៀតណាម។ លោកប្រធានហូជីមិញ ក្តាប់យ៉ាងខ្ជាប់ខ្ជួនបានកាលានុវត្តន៍ ហេតុដូច្នេះ គ្រាដែលកាលានុវត្តន៍មកដល់លោកជាអ្នកបានឆក់យកឱកាសយ៉ាងរហ័ស និងជាបន្ទាន់ ដើម្បីរួមជាមួយបក្សទាំងមូលប្រទេសជាតិទាំងមូលធ្វើឲ្យបដិវត្តន៍វៀតណាមដណ្តើមបានជ័យជំនះដ៏មហិមានេះ។

ជ័យជំនះនៃបដិវត្តន៍ខែ សីហា ឆ្នាំ១៩៤៥ នោះបូកសរុបបានមេរៀន មួយដ៏មានតម្លៃអំពីការប្រមូលផ្តុំទឹកចិត្តមនុស្ស និងការប្រមូលផ្តុំ ប្រជាប្រិយភាពជាមេរៀនអំពីកម្លាំងនៃផែនមហាសាមគ្គីជាតិ ដោយគួបផ្សំយ៉ាងស៊ីចង្វាក់នឹងគ្នារវាង“ឆន្ទៈបក្ស នឹងទឹកចិត្តប្រជាជន” ហើយនេះដូចជាក្រិត្យក្រមនៃប្រវត្តិសាស្រ្តដែលខានមិនបានប្រកបដោយសត្យានុម័ត។ ជឿជាក់លើប្រជាជន ផ្អែកទៅលើប្រជាជន យល់ជ្រួតជ្រាបនូវទឹកចិត្តរបស់ប្រជាជនគឺជាប្រពៃណីដ៏មានតម្លៃ ក្នុងប្រវត្តិសាស្រ្តបង្កើតឡើង និងការពារប្រទេសដែលឆ្លងកាត់រាប់ពាន់ឆ្នាំរបស់ប្រទេសជាតិយើង ហើយប្រការនេះបានក្លាយទៅជាតម្លៃ ជាគំរូមួយនៃខឿនវប្បធម៌ និងនយោបាយរបស់ប្រទេសវៀតណាមទំនើប។

ប្រវត្តិសាស្រ្តបានឆ្លុះបញ្ជាក់ការពិតជាក់ស្តែងថា លុះត្រាតែចិត្ត ប្រជាជនត្រូវបានប្រមូលផ្តុំឲ្យទៅជាផែនតែមួយ ផែនមហាសាមគ្គី ជាតិត្រូវបានពង្រឹងយ៉ាងរឹងមាំ គឺកម្លាំងខាងក្នុងរបស់ប្រទេសជាតិទើបតែបានពង្រីកខ្ពស់បំផុត ប្រទេសជាតិទើបមានសេចក្តីសុខសន្តិភាព សម្បូររុងរឿង មហាជនមានសេចក្តីសុខសាន្ត និងសុភមង្គល។ តាមរយៈការបូកសរុបបទពិសោធន៍នៃប្រវត្តិសាស្រ្តជាតិតាំងពីឆ្នាំ ១៩៤២ ក្នុងសៀវភៅមួយក្បាលដ៏ល្បីល្បាញដោយមានចំណងជើងថា “ប្រវត្តិសាស្រ្តប្រទេសជាតិយើង ”លោកប្រធានហូជីមិញបានផ្តែផ្តាំថា៖“ប្រជាជនយើងគប្បីតែយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់យើង”។ ប្រវត្តិសាស្រ្តបានប្រៀនប្រដៅមេរៀនឲ្យយើងថា ដរាបណាប្រជាជនយើងសាមគ្គីគ្នា គឺឯករាជ្យជាតិបានរក្សាដោយស្ថិតស្ថេរ តែប្រសិនបើមិនសាមគ្គីគ្នាទេ គឺឯករាជ្យជាតិនឹងប្រឈមមុខនឹងគ្រោះថ្នាក់ត្រូវរំលោភឈ្លានពាន។ ហើយជាការពិតណាស់ ការចាប់បដិសន្ធិនៃបក្សកុម្មុយនិស្តវៀតណាមដោយមានមាគ៌ាយុទ្ធសាស្រ្ត និងយុទ្ធវិធីយ៉ាងត្រឹមត្រូវ គឺជារបត់ដ៏មានសារៈសំខាន់នៃបដិវត្តន៍វៀតណាម បង្កបង្កើតឡើងនូវកត្តាស្នូលដោយប្រមូលផ្តុំកម្លាំង សមគ្គីនៃជាតិ ហើយគួបផ្សំយ៉ាងស្អិតល្មួតទៅនឹងកម្លាំងនៃជាតិជាមួយនិងកម្លាំងនៃយុគសម័យ។ ហើយនេះគឺជាបុព្វបទសំខាន់ៗ បំផុតសំរាប់ជំហានៗនៃការអភិវឌ្ឍជាបន្តទៀត និងជ័យជំនះយ៉ាងពេញលេញនៃការតស៊ូរំដោះ និងបុព្វហេតុ ធ្វើឲ្យរស់ឡើងវិញ ហើយនិងស្តារឲ្យមានភាពចំរុងចំរើនឡើងវិញ និងការអភិវឌ្ឍនៃជាតិ។  

ដោយមានការវិលត្រឡប់មកប្រទេសវិញនៃអគ្គមគ្គុទ្ទេស លោក Nguyen Ai Quoc សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៨ បានកោះប្រជុំនាខែ ឧសភា ឆ្នាំ ១៩៤១ ហើយបានបំពេញនូវគោលការណ៍បង្វែរទិសយុទ្ធសាស្រ្តបដិវត្តន៍របស់បក្ស បើកផ្លូវថ្មីមួយ ដើម្បីឈានដល់ជ័យជំនះនៃការតស៊ូស្នេហាជាតិ រំដោះជាតិរបស់ប្រជាជនយើង។ អង្គសន្និបាតបានអះអាងថា៖ “បដិវត្តន៍ឥណ្ឌូចិន ក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺជាបដិវត្តន៍ជាតិរំដោះ”។ កំណត់គោលការណ៍ថ្មីស្រឡះ៖ “នាពេលនេះផលប្រយោជន៍របស់ផ្នែក របស់វណ្ណៈត្រូវតែដាក់ឲ្យនៅក្រោមការស្លាប់រស់ និងការគង់នៅ ឫវិនាសសាបសូន្យរបស់ប្រទេសរបស់ជាតិ”។ ក្នុង“សារលិខិតផ្ញើជូន មហាជន” នាឆ្នាំ ១៩៤១ លោកប្រធានហូជីមិញបានសរសេរថា៖ “នាបច្ចុប្បន្ននេះ ផលប្រយោជន៍នៃការរំដោះជាតិគឺសំខាន់បំផុត។ យើងត្រូវតែសាមគ្គីគ្នាវាយរលំពួកចក្រព័ត្រ និងពួកវៀតណាមក្បត់ជាតិ ដើម្បីសង្គ្រោះពូជពង្សរួចផុតពីសភាពការណ៍លំបាកលំបិន និងវេទនាយ៉ាងខ្លាំង”នេះ។

សន្និបាតមជ្ឈិមបក្សលើកទី៨ និងការចាប់បដិសន្ធិនៃរណសិរ្សវៀតមិញ បានគូសសញ្ញាសម្គាល់នូវរបត់ថ្មីក្នុងមាគ៌ដឹកនាំដបិវត្តន៍ឆ្ពោះ ទៅរកការបើកទូលំទូលាយ និងពង្រឹងផែនមហាសាមគ្គីជាតិ ប្រមូលផ្តុំ និងពង្រីកយ៉ាងខ្លាំងនូវកម្លាំងផ្ទៃក្នុងនៃជាតិសំរាប់ឲ្យការរស់ឡើងវិញដ៏មហិមា។ ចាប់ពីពេលនេះ គោលការណ៍សាមគ្គីជាតិរបស់បក្សត្រូវបានដាក់ចេញដោយឈរលើមូលដ្ឋាននៃលទ្ធិស្នេហា ជាតិវៀតណាមតែម្តង។ គោលការណ៍នេះត្រូវបានអនុវត្តដោយមិនងាករេក្នុងកិច្ចការចលនាមហាជនរបស់បក្ស។ ដោយមានការចាប់បដិសន្ធិនៃរណសិរ្សវៀតមិញ ហើយនេះជាលើកដំបូងដែលរណសិរ្សរួបរួមជាតិត្រូវបានបង្កើតឡើងជាការពិត និងបានពង្រីកនូវតួនាទីយ៉ាងខ្លាំងក្លា។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ជាពិសេសគឺការដឹកនាំដោយផ្ទាល់ពីសំណាក់លោក ប្រធាន ហូជីមិញរណសិរ្សវៀតមិញមិនត្រឹមតែធ្វើឲ្យផែនមហាសាមគ្គីជាតិបានពង្រឹង និងពង្រីកដោយមិនឈប់ឈរក្នុងការ “យល់ស្របគ្នារួម កម្លាំងគ្នា ស្រុះចិត្តគ្នា និងចងសម្ព័ន្ធគ្នា”តែប៉ុណ្ណោះទេ ថែមទាំងបានបង្កើនកម្លាំងនៃផែនមហាសាមគ្គីនោះឲ្យឡើងកម្រិតសមត្ថភាពថ្មីមួយទៀត គុណភាពថ្មីមួយជាមហាសាមគ្គីប្រមូលផ្តុំទឹកចិត្តមហា ជនដែលមានមនោគមវិជ្ជា មានការចាត់តាំង មានថ្នាក់ដឹកនាំទៀតផង។ លទ្ធផលទទួលបានគឺត្រឹមតែក្នុងរយៈពេលពីរសប្តាហ៍តែប៉ុណ្ណោះ ហើយត្រូវបានមហាជនទូទាំងប្រទេសស្រុះចិត្ត រួមកម្លាំងជួយឲ្យបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ បានប្រព្រឹត្តទៅដោយឆាប់រហ័ស ពោពេញទៅដោយឫទ្ធានុភាព និងភាពច្នៃប្រឌិត ទទួលបានជ័យជំនះលើទូទាំងប្រទេស។

ក្នុងអំឡុងពេលជាង ៧០ ឆ្នាំកន្លងមកហើយ តែអនុស្សាវរីយ៍អំពីការធ្វើឲ្យជាតិទាំងមូលត្រូវបានរស់ឡើងវិញគឺមិនអាចបំភ្លេចសាបសូន្យបានឡើយ។ ពីដួងចិត្តអនុស្សាវរីយ៍នៃប្រជាជនវៀតណាមគ្រប់រូបអំពីបដិវត្តន៍ខែ សីហា នៅតែជាព្រឹត្តិកាណ៍ដ៏អស្ចារ្យមួយរបស់ប្រវត្តិសាស្រ្តជាតិវៀតណាម និងមនុស្សជាតិ។ មានការអធិប្បាយផ្សេងៗគ្នាជាច្រើនទាំងក្នុងប្រទេស និងលើពិភពលោកអំពីភាពអស្ចារ្យនៃការធ្វើកុបកម្មលើទូទាំងប្រទេសដណ្តើមយកបានរដ្ឋអំណាច់មកវិញនាខែ សីហា ឆ្នាំ ១៩៤៥ របស់ប្រទេសវៀតណាម។ ហើយតាមរយៈនោះ មានការឯកភាពពិតប្រាកដមួយថា ប្រវត្តិសាស្រ្តមិនអាចបដិសេធបានជាដាច់ខាត ថាដោយសារមានការបង្កើតឡើងរណសិរ្សវៀតមិញ ទង់ជាតិត្រូវបានបក្សយើងជ្រោងខ្ពស់ត្រដែតបំផុត ហើយរហូតក្នុងអំឡុងពេល ៤ ឆ្នាំនោះរណសិរ្យវៀតមិញប្រាកដប្រជាបានក្លាយទៅជាកត្តាស្នូល សំខាន់បំផុតដែលប្រមូលផ្តុំកម្លាំងពីប្រភពកម្លាំង និងពីបុគ្គល ស្នេហាជាតិជឿនលឿនជាច្រើនជាដើម។ ផែនមហាសាមគ្គីមហាជនទាំងមូលមិនត្រឹមតែបានស្តារ និងពង្រឹងឡើងវិញ តែប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ឡើងកម្រិតថ្មីមួយគួបផ្សំទៅនឹងកម្លាំងរបស់រាល់កម្លាំងជឿនលឿនលើពិភពលោកបង្កបង្កើតកម្លាំងសន្ទុះរស់រានឡើងវិញយ៉ាងខ្លាំងក្លា ដើម្បីផ្ទុះឡើងជាបន្ទាន់នាពេលដែលឱកាសមកដល់។ ហើយនៅទីនោះប្រទេសជាតិវៀតណាម មនុស្សជាតិជឿនលឿន ស្រឡាញ់សន្តិភាពកាន់តែរាប់អាន ស្រឡាញ់ កោតសរសើរ និងគោរពនូវទេពកោសល្យ អស្ចារ្យក្នុងការដឹកនាំ ចាត់តាំងធ្វើបដិវត្តន៍របស់លោកប្រធានហូជីមិញដ៏មហិមា។

បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ គឺជាការរស់ឡើងវិញដ៏មហិមានៃ ប្រជាជាតិមួយដែលចេះពឹងពាក់លើគ្នាទៅវិញទៅមក រួមកម្លាំង និងស្រុះចិត្តគ្នា ដើម្បីភាពត្រឹមត្រូវ សតិសម្បជ្ជញ្ញៈ និងតម្លៃជាមូលដ្ឋាន នានារបស់មនុស្ស ដែលក្នុងនោះតំលៃចម្បងគឺសិទ្ធិបានរស់នៅ ក្នុងប្រទេសឯករាជ្យមួយ មានអធិបតេយ្យភាព។ បដិវត្តន៍ខែ សីហា ឆ្នាំ ១៩៤៥ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ គឺជាលទ្ធផលនៃការពង្រីកនូវរាល់ប្រភពធនធានរបស់មនុស្ស ទាំងបញ្ញា និងទ្រព្យសម្បត្តិរបស់ប្រជាជនតែម្តង សំដៅរំដោះខ្លួនឯង។ បដិវត្តន៍ខែសីហា គឺជាការ ប្រមូលផ្តុំនៃគ្រប់កម្លាំងសន្ទុះខ្លាំងក្លារបស់ជាតិទាំងមូលក្នុងខណៈជារបត់ប្រវត្តិសាស្រ្តក្រោមទង់ជាតិត្រចះត្រចង់នៃស្មារតីស្រឡាញ់ប្រទេសជាតិរបស់រណសិរ្យវៀតមិញដែលក្រោមការដឹកនាំដោយ បក្ស និងលោកប្រធានហូជីមិញ។

រំលឹកខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបដិវត្តន៍ខែសីហា  បក្សទាំងមូល  ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រទេសជាតិវៀតណាមទាំងមូលកាន់តែខិតខំប្រឹងប្រែងរៀនសូត្រ សិក្សាយល់ជ្រួតជ្រាប និងអនុវត្តតាមមាគ៌ានៃមហាសាមគ្គី  និងមេរៀនប្រវត្តិសាស្រ្ត “ការងារសំខាន់ៗ ជានិច្ចកាលពឹងពាក់ទៅលើទឹកចិត្តមហាជន”។ ម្យ៉ាងទៀតយើងគប្បីអនុវត្តបានល្អជាងនេះទៅទៀត ខ្ពស់ជាងនេះ ទៅទៀតនូវមេរៀន ប្រកាន់ខ្ជាប់នូវក្រឹត្យក្រមទឹកចិត្តប្រជាជនរបស់លោកប្រធានហូជីមិញ សំដៅបំផុសឡើងស្មារតីមោទនៈភាព គោរពសេចក្តីថ្លៃថ្នូរជាតិ កំណត់បានថា លទ្ធិស្រឡាញ់ជាតិយ៉ាង ស្មោះស្ម័គ្រគឺជាកម្លាំងចលករមហិមា ក្នុងដំណើរការអនុវត្តប្រកបដោយជោគជ័យនូវកិច្ចការផ្លាស់ថ្មី។

                                                  អនុសាស្រ្តាចារ្យ បណ្ឌិត ផាម ង៉ុក អាញ

បកប្រែដោយ Minh Trung