រឹតបន្តឹងខ្សែតភ្ជាប់

សម្រាប់មនុស្សជាច្រើនរូប ប្រសិនបើជាអ្នកឈានជើងដល់ព្រះរាជាណាចក្រកម្ពុជាប៉ុន្ដែមិនដែលមកដល់ទីក្រុងសៀម រាបគឺអ្នកមិនអាចឃើញអាថ៌កំបាំងពីប្រទេសដែលពាសពេញទៅដោយប្រាង្គប្រាសាទបានឡើយ។ ក្រុងសៀមរាបមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាដែលជាទីក្រុងទេសចរណ៍ល្បីឈ្មោះបំផុតនៅកម្ពុជា។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចររាប់លាននាក់មកពីគ្រប់ទិសទីលើពិភពលោកមកដល់ទីនេះក្នុងបំណងទស្សនា កំសាន្ដនោះ ក៏បានកោតសរសើរមិនដាច់ពីមាត់ចំពោះភាពស្រស់ស្អាតឥតខ្ចោះចំពោះស្ថាបត្យកម្មខ្មែរអង្គរវត្ដ អង្គរធំនិងការទទួលម្ហូបអាហារនៅតំបន់ទន្លេសាប។

តំបន់ត្រីកោណអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា - ឡាវ - វៀតណាមត្រូវបាននាយករដ្ឋមន្ដ្រីនៃប្រទេសទាំងបីបង្កើតឡើងនាឆ្នាំ ១៩៩៩ រួមមានខេត្ដជាប់ព្រំដែនចំនួន ១០ ដូចជា ខេត្ដ Kon Tum, Gia Lai, Dak Lak, Dak Nong នៃប្រទេសវៀតណាម និងខេត្ដ Sekong Attapu, Saravan នៃប្រទេសឡាវនិងខេត្ដស្ទឹងត្រែង រតនគីរី មណ្ឌលគីរីនៃប្រទេសកម្ពុជា។ នៅឆ្នាំ២០០៩ ប្រទេសទាំងបីបានឯកភាពគ្នាដាក់បន្ថែមខេត្ដទាំងបីទៀតគឺខេត្ដ Binh Phuoc នៃវៀតណាមខេត្ដក្រចេះនៃកម្ពុជានិងខេត្ដ Champasak នៃឡាវក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc នៅសន្និសីទស្ដីពីតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា -ឡាវ- វៀតណាមលើកទី ៩

គោលដៅនៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ -វៀតណាម សំដៅរឹតចំណងសមាគ្គីភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងបីដើម្បីធានាឲ្យបាននូវសន្ដិសុខ ស្ថិរភាពនយោបាយ និងកាត់បន្ថយភាពក្រីក្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។

បន្ទាប់ពីសន្និសីទស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី៨ នាខែវិច្ឆិកា ឆ្នាំ២០១៤   មកទល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាង វៀតណាម ជាមួយ កម្ពុជា និងឡាវកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាពលើវិស័យជាច្រើន។ កំណើន GDP នៃខេត្ដនានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រមាណ ៩-១០% ក្នុងឆ្នាំ២០១៦ ខ្ពស់ជាងកំណើនជាមធ្យមនៃប្រទេសទាំងបី។ ការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនត្រូវបានជំរុញយ៉ាងខ្លាំង  បែបបទក្នុងការធ្វើពាណិជ្ជកម្មត្រូវបានបង្កលក្ខណៈងាយស្រួលជាបណ្ដើរ។ វៀតណាមបានដាក់ទុនវិនិយោគចូលមកកម្ពុជាលើ គម្រោងសរុបចំនួន ១៨៣ ដោយមានដើមទុនចុះបញ្ជីសរុបជាង ២,៨៦ ពាន់លានដុល្លារអាមេរិក។ កម្ពុជាមានគម្រោងវិនិយោគ ១២ ដែលកំពុងដំណើរការ នៅ វៀតណាម ដោយក្នុងដើមទុនចុះបញ្ជីសរុបជាង ៥៤ លានដុល្លារអាមេរិកផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០១៥ សម្រេចបាន ៣,៣៧ពាន់លានដុល្លាអាមេរិក (កើនឡើង ២% បើធៀបនឹងឆ្នាំ២០១៤) ដោយឡែកក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០១៦ សម្រេចបាន ១,៩៧៣ ពាន់លានដុល្លារអាមេរិក។

សម្រាប់ប្រទេសឡាវ បច្ចុប្បន្ននេះ សហគ្រាសវៀតណាមដែលបានវិនិយោគចូលមកប្រទេសឡាវ ដោយក្នុងទុនវិនិយោគប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិកដែលជាប់លំដាប់ថ្នាក់លេខ៣ក្នុងចំណោមបណ្ដាប្រទេសដាក់ទុនវិនិយោគចូលមកប្រទេសឡាវ។ គំរោងជាច្រើនមានប្រសិទ្ធភាពបានរួមចំណែកក្នុងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្ដិការរវាងក្រសួង ស្ថាប័ននិងខេត្ដនានានៃប្រទេសទាំងបីនឹងត្រូវបានយកចិត្ដទុកដាក់ជាបន្ដ តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូនិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបង្កើនការផ្លាស់ប្ដូរវប្បធម៌និងកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល អប់រំនិងជួបប្រាស្រ័យទាក់ទងប្រជាជនដើម្បីរួមចំណែករក្សានិងការពារខ្សែព្រំដែនប្រកបដោយសន្ដិភាព ស្ថិរភាព មិត្ដភាពនិងសហប្រតិបត្ដិការ។

សន្និសីទស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី៩ បានផ្ដោតលើការពិភាក្សាអំពីការអនុវត្ដព្រមព្រៀងនានារបស់នាយករដ្ឋមន្ដ្រីទាំងបីនៅក្នុងសន្និសីទលើកទី៨ ព្រមទាំងកំណត់ទិសដៅលើកិច្ចសហប្រតិបត្ដិការក្នុងតំបន់នាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងបីបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះមានការព្រមព្រៀងជំរុញ និងផ្ដល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងផែនការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងបី តាមរយៈការអំពាវនាវអ្នកវិនិយោគ និងអង្គការហិរញ្ញវត្ថុនិងដៃគូអភិវឌ្ឍន៍នានាចូលរួមវិនិយោគលើគម្រោងចំនួន ១៥   ជាពិសេសគឺផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកៅស៊ូនិងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍។ ក្នុងនោះ លោកនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងបីបានផ្ដោតលើការស្វែងរកដំណោះស្រាយតភ្ជាប់ខឿនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងថែមទៀត។ ជាការពិតក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការធ្វើដំណើរកាលមុនរវាងប្រជាពលរដ្ឋនៃប្រទេសទាំងបីមិនដែលមានភាពងាយស្រួល និងមានសេរីដូចពេលបច្ចុប្បន្នឡើយ គឺដោយសារបច្ចុប្បន្នប្រជាពលរដ្ឋបានទទួលផលប្រយោជន៍ពីគោលនយោបាយផ្ដល់ទិដ្ឋាការឥតគិតថ្លៃ។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរវៀតណាមទៅទស្សនាកំសាន្ដ និងសួរសុខទុក្ខសាច់ញាតរបស់ខ្លួននៅកម្ពុជា និងឡាវមានប្រមាណ១លាននាក់។ ហើយផលចំណេញពីភ្ញៀវទេសចរនេះ បានរួមចំណែកមិនតិចសម្រាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីកម្ពុជា និងឡាវ ក៏ដូចជាវៀតណាមដោយផ្ទាល់ដែរ។ ព្រមទាំងជារៀងរាល់ថ្ងៃមានប្រហែល ២០ ជើងហោះហើរចេញពីវៀតណាមទៅក្រុងភ្នំពេញនិងសៀមរាប ឬ ទៅកាន់ខេត្ដនានារបស់ឡាវមានប្រហែលជិត១០ជើងហោះហើរក្នុងមួយថ្ងៃ។

យោងតាមគោលនយោបាយតភ្ជាប់នេះ វៀតណាមបានបើកច្រកទ្វារព្រំដែនជាមួយប្រទេសឡាវ និងកម្ពុជា។ ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសឡាវបានសម្រេចជាស្ថាពរ ដែលក្នុងនោះបើកបានច្រកទ្វារព្រំដែនអន្ដរជាតិចំនួន ៨ និងច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៧។  រីឯ ចំពោះកម្ពុជាវិញ ថ្វីបើខ្សែព្រំដែនរវាងវៀតណាម និងកម្ពុជាកំពុងត្រូវបានអនុវត្តការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនក៏ដោយចុះ  ក៏ប៉ុន្ដែច្រកទ្វារព្រំដែនអន្ដរជាតិទាំង ១០ ច្រកទ្វារព្រំដែនទ្វេភាគីទាំង ៦៥ និងច្រកទ្វារបៀងត្រូវបានបើកឲ្យប្រជាជនអាចចេញចូល និងធ្វើពាណិជ្ជកម្មទៅវិញទៅមក និងការជួបប្រាស្រ័យទាក់ទងប្រជាជន។ល។ ជាមួយគ្នានោះ បណ្ដាញគមនាគមន៍រវាងប្រទេសទាំងបី ក៏ត្រូវបានតភ្ជាប់ពីតំបន់ព្រំដែនទៅមណ្ឌលសេដ្ឋកិច្ចនានា។

ការស្នើឲ្យមានយន្ដការទូរគមនាគមន៍ផ្ទៃក្នុងនៃប្រទេសទាំងបី

នៅឯសន្និសីទនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ក៏បានលើកឡើងនូវ ៧ ចំណុចដែលទទួលបានការគាំទ្រពីសំណាក់គណៈប្រតិភូ។ ក្នុងនោះលោក Nguyen Xuan Phuc បានស្នើឲ្យមានយន្ដការមួយមានលក្ខណៈជាប្រវត្ដិសាស្ដ្រ ប្រសិនបើអនុវត្ដជាការបាននឹងនាំមកនូវអត្ថន័យយ៉ាងសំខាន់ៗសម្រាប់សេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងបី។ នោះគឺជាការបង្កើតយន្ដការសម្រាប់ទាក់ទងទូរគមនាគមន៍រវាងប្រទេសទាំងបី ដើម្បីកាត់បន្ថយចំណាយ ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងបីថែមទៀត។ ចំណុចនេះអាចបានអនុវត្ដតាមរយៈសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា(Viettel) ដែលក្នុងនោះ Metfone ជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនViettel នៅកម្ពុជា និង Unitel ជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Viettel នៅឡាវ នឹងអនុញ្ញាតឲ្យអតិថិជនក្នុងប្រទេសទាំងបីនេះអាចទាក់ទងជាមួយគ្នាក្នុងផ្ទៃក្នុងប្រទេសទាំង ៣ នេះ ដោយក្នុងតម្លៃសេវាហៅដូចគ្នា៕

Viettel បានត្រៀមលក្ខណៈបច្ចេកទេសជាស្រេច ដើម្បីអនុវត្ដយន្ដការទូរគមនាគមន៍ផ្ទៃក្នុងប្រទេសទាំងបីចាប់ពីថ្ងៃទី ១ មករា ឆ្នាំ២០១៧។ លោក Nguyen Xuan Phuc ក៏បានសំណូមពរ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ដ្រី ឡាវ អនុញាតឲ្យសម្ព័ន្ធក្រុមហ៊ុន Viettel ជួយកម្ពុជា និងឡាវ ក្នុងការកសាងសេវាអីុនធឺណិតល្បឿនលឿន 4G និងកសាងប្រព័ន្ធអនឡាញតភ្ជាប់រវាងរដ្ឋអំណាច នៃប្រទេសទាំងបី។

សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន  បានសំដែងក្ដីសប្បាយរីករាយចំពោះគំនិតផ្តួចផ្តើមពីលោកនាយកដ្ឋមន្ដ្រីវៀតណាម។ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Viettel, Metfone និងUnitel ធ្វើការសិក្សាស្រាវជ្រាវបង្កើតប្រព័ន្ធសន្និសីទអនឡាញរវាងកម្ពុជា ឡាវ និងវៀតណាមដើម្បីនាយករដ្ឋមន្ដ្រី ក្រសួង និងស្ថាប័ននានានៃប្រទេសទាំងបីអាចផ្លាស់ប្ដូរយោបល់ជាមួយគ្នាដោយផ្ទាល់ ដើម្បីកាត់បន្ថយចំណាយនិងពេលវេលាធ្វើដំណើរ និងលើកកម្ពស់ប្រសិទ្ធិភាពនៃការងា។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធិផលនានារបស់ក្រុមហ៊ុន Metfone នៅកម្ពុជា ដែលក្នុងនោះមានការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានទំនើបៗ ដើម្បីបំពេញសកម្មភាពនៃស្ថាប័ននានានៅកម្ពុជា។

គំនិតថ្មីអំពីបដិវត្ដន៍មួួយលើវិស័យទូរគមនាគមន៍

ផ្លាស់ប្ដូរយោបល់ជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន លោកឧត្ដមសេនីយ៍ត្រី Nguyen Manh Hung អគ្គនាយកក្រុមហ៊ុន Viettel បានឲ្យដឹងថា ពីយូរលង់មកហើយ ក្រុមហ៊ុនមានគោលបំណងកសាងប្រព័ន្ធទូរគមនាគមន៍ផ្ទៃក្នុងប្រទេសទាំងបី។ អតិថិជននៅប្រទេសទាំងបីនេះអាចទាក់ទងគ្នាដោយក្នុងតម្លៃដូចគ្នាក្នុងផ្ទៃក្នុងប្រទេសទាំងបី។

បច្ចុប្បន្ននេះ គឺមិនដែលមានតំបន់ និងអង្គការសេដ្ឋកិច្ចណាមួយលើពិភពលោកដែលគិតតម្លៃសេវាទូរស័ព្ទអន្ដរជាតិស្មើរនឹងសេវាទូរស័ព្ទក្នុងស្រុកទេ។  ហេតុនេះ ប្រសិនបើជាការស្នើរបស់លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ត្រូវបានប្រទេសទាំងបីយល់ព្រមធ្វើនោះ នឹងក្លាយទៅជាការបដិវត្ដន៍មួយថ្មីសម្រាប់វិស័យទូរគមនាគមន៍។ ប្រទេសទាំងបីនឹងខិតជិតគ្នាជាងក្នុងការធ្វើពាណិជ្ជកម្ម សហប្រតិបត្ដិការ និងផ្ដល់ភាពងាយស្រួលដល់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងបី។ ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ និងបងប្អូនអាណិកជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជានិងឡាវអាចទាក់ទងទូរស័ព្ទទៅវៀតណាមបានច្រើន ដែលមិនចាំបាច់បារម្ភពីតម្លៃសេវាទូរស័ព្ទទៀតឡើយ។

សម្រាប់ការបង្កើតប្រព័ន្ធតភ្ជាប់សន្និសីទអនឡាញរវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម និងខុទ្ទកាល័យរាជរដ្ឋាភិបាលកម្ពុជា និងឡាវ លោកឧត្ដមសេនីយ៍ត្រី Nguyen Manh Hung បានឲ្យដឹងថា ក្រុមហ៊ុន Viettel អាចសម្រេចតែប៉ុន្មានខែប៉ុណ្ណោះ។

តាមរយៈសន្និសីទស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី៩។ គេបានមើលឃើញពីគោលបំណងរបស់វៀតណាមគឺចង់ឲ្យប្រទេសទាំងបីបង្កើនសមាគ្គីភាព និងស្វែងរកដំណោះស្រាយថ្មី ដើម្បីរួមគ្នាសម្រេចឲ្យបានសមិទ្ធិផលដ៏ធំធេងថែមទៀត៕

បកប្រែដោយ Pham Diep