leftcenterrightdel
រូបភាពឧទាហរណ៍

ក្នុងរយៈពេល៧០  ឆ្នាំកន្លងមកនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយមានការទទួលខុសត្រូវខ្ពស់ជានិច្ចចំពោះគ្រួសារយុទ្ធជនពិការ និងគ្រួសារទុក្ករបុគ្គល អ្នកមានគុណតាមរយៈរាល់គោលនយោបាយជាក់ស្តែង សមស្របទៅនឹងដំណាក់កាលនីមួយៗ នៃបដិវត្តន៍ និងស្ថានភាពជាក់ស្តែង។ ប្រការនេះ បានឆ្លុះបញ្ចាំងពីសីលធម៌ “ផឹកទឹកនឹកប្រភព”  “តបស្នងសងគុណ” ចំពោះគ្រួសារទុក្ករបុគ្គល និងអ្នកមានគុណនៃប្រទេសវៀតណាមទាំងមូល។ 

កាលនៅរស់ លោកប្រធាន ហូជីមិញ បានប្រៀនប្រដៅថា៖ “យុទ្ធជនពិការ គ្រួសារយោធិន គ្រួសារទុក្ករបុគ្គលសុទ្ធតែជាអ្នកមានគុណចំពោះមាតុប្រទេសចំពោះប្រជាជន។ ហេតុដូច្នេះកាតព្វកិច្ចរបស់ យើងគឺត្រូវដឹងគុណ ស្រឡាញ់ និងជ្រោមជ្រែងពួកគាត់ ។ អនុវត្តតាមពាក្យប្រៀនប្រដៅរបស់អ៊ំហូ បក្ស រដ្ឋ  ប្រជាជន និងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនតែងតែគោរព និងចងចាំជានិច្ចនូវគុណូបករៈ ដើម្បីបង្ហាញពីសេចក្ដីគោរព ស្រឡាញ់ចំពោះទុក្ករបុគ្គល និងយុទ្ធជនពិការ។

សេចក្តីសំរេចរបស់មហាសន្និបាតបក្សលើកទី១២ បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ត្រូវតែអនុវត្តបានល្អគោលនយោបាយថែទាំអ្នកមានគុណ, ដោះស្រាយបានល្អនូវតម្រូវការងារ, ធានាបានសុខុមាលភាពសង្គម, យកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាជន។ ក្នុងពេលជាមួយគ្នានោះដែរ៖ “បន្តធ្វើឱ្យ ប្រសើរឡើងនូវគោលនយោបាយសុខុមាលភាពសង្គមស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ពង្រីកមុខសញ្ញា និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធសុខុមាលភាពសង្គមដល់ប្រជាជនទាំងអស់, បង្កលក្ខណៈងាយស្រួលដល់ជនងាយរងគ្រោះ ឬជនរងគ្រោះថ្នាក់ក្នុងជីវភាពរបស់ពួកគេ ហើយនិងពង្រីក និងអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គមជាដើម។ យើងអាចនិយាយបានថា នៅក្នុងស្ថានភាពដែលនៅជួបការលំបាកជាច្រើននោះ យើងមិនត្រឹមតែប្រើប្រាស់ប្រភពធនធានជាច្រើនលើការវិនិយោគ កសាង និងអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង បក្ស និងរដ្ឋនៅតែធ្វើអ្វីគ្រប់យ៉ាងដើម្បីថែទាំ និងលើកកម្ពស់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈសម្រាប់អ្នកមានគុណទៀតផង។

ទន្ទឹមនឹងនោះ សមាគមជ្រោមជ្រែងគ្រួសារទុក្ករបុគ្គលវៀតណាមក៏បានរួមដំណើរជាមួយអង្គការ អង្គភាពនានាធ្វើការស្វែងរក ប្រមូលផ្តុំ និងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីរាប់រយអ្នកទៅស្រុកកំណើតវិញ, ផ្តល់ផ្ទះសប្បុរសធម៌រាប់រយខ្នង និងសៀវភៅសន្សំប្រាក់៥០០ក្បាល (សៀវភៅមួយក្បាលមានទឹកប្រាក់ក្នុងខ្ទង់ ៥ ដល់ ១០ លានវៀតណាមដុង) ជូនអ្នកមានគុណ ព្រមទាំងបានផ្តល់ អាហារូបករណ៍រាប់រយដល់កូនៗរបស់យុទ្ធជនពលីដែលជាសិស្សឆ្នើមមានជីវភាពជួបការលំបាកជាដើម។

ផ្តើមចេញពីសកម្មភាពជាក់ស្តែង និងលទ្ធផលទាំងអស់ដែលសម្រេចបានក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២ ស្តីពីការថែទាំអ្នកមានគុណនោះនាពេលខាងមុខនេះសមាគមជ្រោមជ្រែងគ្រួសារទុក្ករបុគ្គលវៀតណាមបន្តអនុវត្តយ៉ាងតឹងរឹងនូវរាល់សារាចរណែនាំ សេចក្តីសំរេចចិត្តរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋអំពីសកម្មភាពនៃការតបស្នងសងគុណអ្នកមានគុណ។ នេះគឺជាបញ្ហានយោបាយ សតិអារម្មណ៍ មនោសញ្ចេតនា និងសង្គម បានជាត្រូវកំណត់នូវគោលដៅប្រតិបតិ្តការ និងការអនុវត្តឲ្យបានត្រឹមត្រូវសមស្របបង្កើតឡើងកម្លាំងចលករធានាឲ្យបានភាពជោគជ័យនៃប្រតិបត្តិការនេះ។

ការតបស្នងសងគុណចំពោះយុទ្ធជនពលី និងអ្នកមានគុណចំពោះបដិវត្តន៍គឺជាកាតព្វកិច្ច ទឹកចិត្តរបស់បក្ស រដ្ឋ និងសង្គមទាំងមូលសំដៅអនុវត្តនូវភាពជឿនលឿន និងសមភាពក្នុងសង្គម បង្ហាញឲ្យឃើញពីសីលធម៌ “ផឹកទឹកនឹកប្រភព” “តបស្នងសងគុណ” គ្រួសារទុក្ករបុគ្គល និងអ្នកមានគុណ។ ហេតុដូច្នេះ បក្ស និងរដ្ឋបានអះអាងថា៖ ការគួបផ្សំយ៉ាងស្អិតល្មួតរវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការអភិវឌ្ឍវប្បធម៌ ការវិវឌ្ឍនៃសង្គមត្រូវបានអនុវត្តក្នុងជំហាន និងគោលនយោបាយនីមួយៗ។ អនុវត្តឲ្យបានល្អនូវគោលនយោបាយសម្រាប់យុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារអ្នកមានគុណគឺជាគោលការណ៍ដ៏ត្រឹមត្រូវរបស់ បក្ស រដ្ឋ ដែលសមស្របទៅនឹងប្រពៃណី និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាមទាំងមូលក្នុងស្ថានភាពថ្មីផងដែរ៕

បកប្រែដោយ Minh Trung