leftcenterrightdel
លោក Peter Cosgrove អគ្គទេសាភិបាលអូស្ត្រាលី និងលោកជំទាវ

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-​២០១៨)។ នេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរទស្សនៈរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទំនាក់ទំនងរវាងវៀតណាម និងអូស្រ្តាលីបានអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព ជាពិសេសចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូលើគ្រប់វិស័យក្នុងឆ្នាំ២០០៩ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនាខែមីនា ឆ្នាំ២០១៥។ អូស្រ្តាលីចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតមួយក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន និងសង្ឃឹមថានឹងជំរុញ ទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្រ្តាលីរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក  Nguyen Xuan Phuc នាខែមិនានោះប្រទេសទាំងពីរបានសម្រេចតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ហើយនិងរាល់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាជាទៀងទាត់ដូចជា៖ កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីបរទេសលើកទី ៥ នាថ្ងៃទី ២៧  ខែកញ្ញាឆ្នាំ ២០១៧ នៅទីក្រុង Canberra ការជួបពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍នាខែមេសាឆ្នាំ២០១៧។ល។

ក្នុងវិស័យសន្តិសុខ ការពារជាតិ វៀតណាម និងអូស្ត្រាលី បានមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងបទល្មើស ការគ្រប់គ្រងអន្តោប្រវេសន៍ ការប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់ ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ការបណ្តុះបណ្តាលភាសាអង់គ្លេសជាដើម។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព និងរុករកមីន គ្រាប់បែក (ឆ្នាំ ២០១៦)។

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម និងអូស្ត្រាលី មានការរីកចំរើនដ៏ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ន អូស្ត្រាលីជាអតិថិជនឈរចំណាត់ថ្នាក់ទី ៨ របស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី១៥ របស់អូស្ត្រាលីផងដែរ។

នៅក្នុងវិស័យជំនួយអភិវឌ្ឍន៍ផ្លូវការ ODA អូស្រ្តាលី គឺជាប្រទេសម្ចាស់ជំនួយឥតសំណងធំបំផុតមួយសម្រាប់វៀតណាមដែលសម្រេច​​បានជាមធ្យម ៩២.៧ លានដុល្លារអូស្រ្តាលីក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ។

អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ វៀតណាមនិងអូស្ត្រាលី បានសហការយ៉ាងល្អនៅវេទិកាក្នុងតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា(EAS) វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានគាំទ្រអូស្ត្រាលីឈរឈ្មោះជាបេក្ខភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអាណត្តិ ២០១៨ - ២០២០។

នៅក្នុងបរិបទនៃទំនាក់ទំនងល្អរវាងវៀតណាម និងអូស្រ្តាលីកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ វៀតណាមជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove ទៅកាន់វៀតណាមនឹងជំរុញថែមទៀតនូវការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលីឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីររួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក៕

 

បកប្រែដោយ Minh Trung