leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កម្មវិ​ធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០១៨ (រូបថត៖​dantri.com.vn)

អាណិកជនវៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិលើគ្រប់វិស័យ

គោលនយោបាយត្រឹមត្រូវរបស់បក្ស និងរដ្ឋចំពោះអាណិកជនវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបានមានប្រសិទ្ធភាពល្អប្រសើ។ អាណិកជនវៀតណាមបានផ្តល់យោបល់ដោយផ្ទាល់ជូនថ្នាក់ដឹកនាំ និងស្ថាប័ននានាក្នុងប្រទេស។ នាបច្ចុប្បន្ននេះមានអាណិកជនវៀតណាមចំនួន ៤ មកពីប្រទេសអាមេរិក ជប៉ុន សិង្ហបុរី និងបារាំងបានចូលរួមក្នុងក្រុមផ្តល់យោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី។

បច្ចុប្បន្ននេះ មានគោលនយោបាយជាក់ស្តែងជាច្រើនរបស់បក្ស និងរដ្ឋក្នុងការទាក់ទាញអ្នកប្រាជ្ញ បញ្ញាជន និងពាណិជ្ជករជាអាណិកជនវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញ ដើម្បីរួមវិភាគទានក្នុងការកសាងមាតុភូមិ។ នាឆ្នាំ២០១៧ មានអ្នកប្រាជ្ញ បញ្ញាជនជាអាណិកជនវៀតណាមបានត្រឡប់មកស្រុកកំណើតចំនួនជិត៣០០នាក់ ហើយបានចូលរួមក្នុងវិស័យទំនើបៗដូចជាសេដ្ឋកិច្ច​ឌីជីថល ឬបច្ចេកវិទ្យាថ្មីជាដើម។

បញ្ញាជនវ័យក្មេងចង់អោយមានបរិស្ថានល្អ ដើម្បីពង្រីកគំនិតផ្តើចផ្តើមរបស់ខ្លួន

បញ្ញាជនវ័យក្មេងវៀតណាមភាគច្រើនដែលកំពុងរស់នៅឯបរទេសចង់ត្រឡប់មកស្រុកកំណើត ដើម្បីរួមវិភាគទានក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យអោយប្រទេសវៀតណាម ហើយគេមានការយកចិត្តទុកដាក់លើវិស័យសសេដ្ឋកិច្ច ឌីជីថល ដូច្នេះការដាក់ចេញនូវគោលនយោបាយ ដែលមានផែនការជាក់លាក់ ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឌីជីថលរបស់រដ្ឋាភិបាលជាការត្រឹមត្រូវណាស់។

យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់អាណិកជនវៀតណាម

គោលនយោបាយដ៏ត្រឹមត្រូវអំពីអាណិកជនវៀតណាមមិនត្រឹមតែរួមចំណែកក្នុងការប្រមូលធនធានមនុស្សដ៏មានប្រសិទ្ធភាពពីបរទេសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ថែមទាំងពង្រឹងសាមគ្គីភាពនៃប្រទេសជាតិទៀតផង។

ឆ្នាំ២០១៧ ការងារអាណិកជនវៀតណាមនៅឯបរទេសទទួលបានលទ្ធផលដ៏ល្អប្រសើ។ ក្រសួង ស្ថានប័ននានាបានកសាងកម្មវីធីសម្រាប់​អាណិកជនវៀតណាមនៅឯបរទេស ដែលជួយសម្រួលអោយអាណិកជនវៀតណាមនៅពេលដែលត្រឡប់មកស្រុកកំណើតវិញមានភាពងាយស្រួលក្នុងការរកស៊ី និងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។ 

មិនត្រឹមតែមាននៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងសមាគមជនជាតិវៀតណាមនៅឯបរទេសក៏ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ។ ថ្នាក់ដឹកនាំវៀតណាមតែងតែស្នើអោយថ្នាក់ដឹកនាំសាមីប្រទេសបង្កលក្ខណៈងាយស្រួលអោយសមាគមជនជាតិវៀតណាមក្នុងការរកស៊ី។ ម្យ៉ាងទៀតការបង្រៀនភាសាវៀតណាមនៅបណ្តាប្រទេសដែលមានជនជាតិវៀតណាមរស់នៅក៏បានរីកចម្រើនយ៉ាងខ្លាំងខ្លាដែរ៕

បក​ប្រែ​ដោយ​ Duy Hoan