អញ្ជើញចូលរួមសិក្ខាសាលាមានប្រតិភូប្រមាណ ២០០ នាក់ ដែលក្នុងនោះមានអ្នកប្រាជ្ញអន្ដរជាតិជិត៩០ នាក់; អ្នកប្រាជ្ញ និងប្រតិភូវៀតណាមចំនួន ២០ នាក់; តំណាងចំនួន ២០ នាក់មកពី ១៧ ស្ថាប័នតំណាងអន្ដរជាតិប្រចាំនៅវៀតណាម រួមទាំងអ្នកយកព័ត៌មានចំនួន ៦០ នាក់មកពីសារព័ត៌មានជាតិ និងអន្ដរជាតិ។

leftcenterrightdel
នាយកវិទ្យាស្ថានការទូត លោក Nguyen Vu Tung ថ្លែងក្នុងពិធីបើកសិក្ខាសាលា
សិក្ខាសាលាអន្ដរជាតិលើកទី ៩ ស្ដីពីសមុទ្រខាងកើតបានផ្ដល់កាលានុវត្ដភាពសម្រាប់អ្នកប្រាជ្ញវៀតណាម និងអន្ដរជាតិអំពីគំហើញនៃស្ថានភាពសមុទ្រខាងកើតក្នុងឆ្នាំកន្លងមក ហើយវិភាគ និងពិភាក្សាអំពីវិធានការរក្សាសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្ដិការផងដែរ។

អញ្ជើញថ្លែងក្នុងសិក្ខាសាលា លោកសាស្ត្រចារ្យរង បណ្ឌិត Nguyen Vu Tung នាយកវិទ្យាស្ថានការទូតវៀតណាមបានចាត់ទុកថា បន្ទាប់ពីចេញសាលក្រមរបស់តុលាការមជ្ឈត្ដិកម្មមកទល់បច្ចុប្បន្ន ស្ថានភាពសមុទ្រខាងកើតមានបម្រែបម្រួលជាវិជ្ជមានជាច្រើន។  

leftcenterrightdel
ប្រតិភូទាំងអស់ចូលរួមថតរូបអនុស្សាវរីយ៍ 

នៅក្នុងសិក្ខាសាលា លោកចៅក្រម Vladimir Vladimirovich Golitsyn (អតីតប្រធានតុលាការអន្ដរជាតិស្ដីពីច្បាប់សមុទ្រ/ ITLOS) បានថ្លែងអំពីតួនាទី និងការរួមចំណែករបស់តុលាការមជ្ឈត្ដិកម្មចំពោះជម្លោះនៅសមុទ្រ និងបញ្ហាប្រឈមរបស់តុលាការអន្ដរជាតិក្នុងការដោះស្រាយជម្លោះនៅសមុទ្រផងដែរ។ សិក្ខាសាលានឹងប្រព្រឹត្ដដល់ថ្ងៃទី ២៨ វិច្ឆិកា៕

បកប្រែដោយ Pham Diep