មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី Tran Tuan Anh បានឲ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃកន្លងមក ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែងដើម្បីបង្រួមការខ្វែងគំនិតគ្នាដែលនៅសេសសល់។ ហើយភាគីទាំងអស់បានឈានដល់ឯកភាពគ្នាលើបញ្ហាលំបាកមួយចំនួន បង្កលក្ខណៈជាចាំបាច់ក្នុងការសម្រេចការព្រមព្រៀងចុងក្រោយដែលជប៉ុនលើកឡើង”។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ
leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីស្ដីពីកិច្ចព្រមព្រៀង TPP

នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី Toshimitsu Motegi សង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា ការសម្រេចការព្រមព្រៀងនៅកិច្ចប្រជុំលើកនេះ គឺជាការសម្រេចចិត្ដយ៉ាងត្រឹមត្រូវដើម្បីភាពរុងរឿង នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

គួររំលឹកថា ឆ្លើយសំណួររបស់អ្នកសារព័ត៌ដែលមានការទាក់ទិននឹង TPP លោក Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការក្នុង APEC មានដំណើរការផ្សេងៗគ្នាជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខឿនសេដ្ឋកិច្ចក្នុងតំបន់ និង TPP។ ក្រៅពី TPP នៅមានតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ពាណិជ្ជកម្មសេរីដូចជា សហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងមានដំណើរការ ដែលក្នុងនោះមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាង ១៥០ ។ ហើយនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកក៏បានចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់លើគ្រប់ជ្រុងជ្រោយ (RCEP) រវាងប្រទេសអាស៊ានទាំង ១០ និង  ប្រទេសជាដៃគូ ៦ (ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា អូស្ត្រាលី និងនូវែលហ្សេឡង់)។ ក្នុងបរិបទថ្មី វៀតណាមនឹងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីបង្រួមគម្លាតសេដ្ឋកិច្ច និងបង្កើតឱ្យមានតុល្យភាពផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់សមាជិកផ្សេងៗទៀតបន្ទាប់ពីសហរដ្ឋអាមេរិកបានដកចេញពី TPP៕

បកប្រែដោយ Pham Diep