អញ្ជើញចូលរួមមានលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ដ្រីនិងជាប្រធានគណៈបញ្ជាណែនាំ Tay Nam Bo; លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខានៃគណៈកម្មាធិការបក្សក្រុងហូជីមិញ; លោក Trinh Dinh Dung សមាជិកមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ដ្រី; លោក Tran Thanh Man សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងតំណាងក្រសួង ស្ថាប័ននានា សមាគមកសិកម្មនៅតំបន់វាលទំនាបទន្លេ Cuu Long រួមនឹងអង្គការអន្ដរជាតិ ដៃគូយុទ្ធសាស្ដ្រ សមាគមសហគ្រាស និងអ្នកវិទ្យាសាស្ដ្រជាតិ និងអន្ដរជាតិ។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងស្មោះសរ និងអបអរសាទរចំពោះអង្គការ បុគ្គល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ជាពិសេសគឺអ្នកជំនាញការល្បីឈ្មោះក្នុងប្រទេស និងអន្ដរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំជំនាញទាំងឡាយដែលប្រព្រឹត្ដទៅនាថ្ងៃទី ២៦ ខែកញ្ញា។ លោក Nguyen Xuan Phuc បានឲ្យដឹងថា ពីដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនៅប្រទេសហូល្លង់នាខែកក្កដា ឆ្នាំ២០១៧ និងដំណើរទស្សនកិច្ចសិក្សានៅតំបន់វាលទំនាបទន្លេ Cuu Long មុនពេលធ្វើឡើងកិច្ចប្រជុំមួយថ្ងៃបានបង្ហាញសារសំខាន់សម្រាប់ដំណោះស្រាយដាំព្រៃឈើ និងកសាងគម្រោងទប់ទល់នឹងការជ្រាបទឹកប្រៃ ក៏ដូចជាតួនាទីសំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងការទប់ទល់ ជាមួយការប្រែប្រួលអាកាសធាតុ។ ទោះបីជាប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែលោកនាយករដ្ឋមន្ដ្រីមានសុទិដ្ឋិនិយមលើអនាគតនៃតំបន់ផលិតស្រូវ។ ទន្ទឹមនោះ ការប្ដេជ្ញាចិត្ដប្រែការប្រឈមមុខទៅជាកាលានុវត្ដភាព ជាចក្ខុវិស័យរបស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ដ្រីគឺការស្ថាបនានាំមកការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពនៅតំបន់វាលទំនាបទន្លេ Cuu Long ហើយនិងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។ លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា តំណាងទាំងឡាយគួរតែពិភាក្សា និងនិយាយត្រង់ៗ និយាយការពិត និងមានមតិរិះគន់ រាប់ទាំងរិះគន់ដំណោះស្រាយរបស់រដ្ឋាភិបាល និងក្រសួង ស្ថាប័ន ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់តំបន់វាលទំនាបទន្លេ Cuu Long ក្នុងស្មារតីធ្វើឲ្យតំបន់នេះ បន្សុាំនឹងការប្រែប្រួលអាកាសធាតុ សំដៅអភិវឌ្ឍន៍ចីរភាព និងវិបុលភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc មានសេចក្ដីសន្និដ្ឋានក្នុងកិច្ចប្រជុំ

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំ អស់លោករដ្ឋមន្ដ្រីក្រសួងធានធនទឹកនិងបរិស្ថាន; រដ្ឋមន្ដ្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ; រដ្ឋមន្ដ្រីក្រសួងផែនការ និងវិនិយោគបានរាយការសរុបអំពីកិច្ចប្រជុំជំនាញទាំងឡាយ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា។ យោងតាមនោះមានយោបល់ចំនួន ២៦ បានវិភាគលើភាពងាយស្រួល កាលានុវត្ដភាព និងបញ្ហាប្រឈមទាំងឡាយ ព្រមទាំងដាក់ចេញដំណោះស្រាយសមស្រប និងរបៀបអនុវត្ត។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងលោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue និង Trinh Dinh Dung អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

លោកនាយករដ្ឋមន្ដ្រីមានសេចក្ដីសន្និដ្ឋានថា ក្នុងអំឡុងពេលខែកញ្ញានេះ រដ្ឋាភិបាលនឹងចេញផ្សាយសេចក្ដីសម្រេចចិត្ដមួយអំពីការអភិវឌ្ឍន៍តំបន់វាលទំនាបទន្លេ Cuu Long ប្រកបដោយនិរន្ដរភាព។ បញ្ហាសំខាន់គឺត្រូវការពារប្រភពទឹក និងធ្វើឲ្យតំបន់វាលទំនាបទន្លេ Cuu Long ក្លាយទៅជាជង្រុកស្រូវ និងអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ឲ្យបន្សុាំនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ដ្រីបន្ដថា ការអភិរក្សវប្បធម៌ និងធានានូវជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងផ្ដោតទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ សម្របជាមួយធម្មជាតិ និងមិនប៉ះពាល់ដល់ធម្មជាតិ “បន្សុាំនឹងការជ្រាបទឹកប្រៃ”។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងតំណាងចូលរួមកិច្ចប្រជុំ

លោកនាយករដ្ឋមន្ដ្រីបានបញ្ជាឲ្យក្រសួង ស្ថាប័ននានា និងខុទ្ទកាល័យរដ្ឋាភិបាលទទួលយកយោបល់ពីសំណាក់អ្នកជំនាញ អ្នកវិទ្យាសាស្ដ្រ និងអង្គការអន្ដរជាតិទាំងឡាយឆាប់បង្ហើយការព្រាងនៃសេចក្ដីសម្រេចចិត្ដរបស់រដ្ឋាភិបាលស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពតំបន់វាលទំនាប់ទន្លេ Cuu Long ដើម្បីរដ្ឋាភិបាលលើកយកមកពិភាក្សាក្នុងសម័យប្រជុំប្រចាំនាខែកញ្ញា ឆ្នាំ២០១៧។

នៅក្រៅកិច្ចប្រជុំ នាព្រឹកថ្ងៃទី ២៧ កញ្ញា លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបជាមួយលោកឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្ដរជាតិប្រចាំនៅវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep