leftcenterrightdel
លោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភា (រូបថត៖ vovworld.vn)

ស្នាដៃទាំង ១០ នោះ ដែលរួមមាន៖ ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ ២០១៦-២០២១ ប្រកបដោយជោគជ័យ; ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃព្រឹត្តិការណ៍បោះឆ្នោតលើទូទាំងប្រទេសជាលើកដំបូង (៦ មករា ឆ្នាំ ១៩៤៦/៦ មករា ២០១៦); ជាលើកដំបូងដែលប្រទេសវៀតណាមមានប្រធានរដ្ឋសភាជាស្រ្តី; ជាលើកដំបូងដែលប្រមុខស្ថាប័នរដ្ឋទាំងអស់ត្រូវតែធ្វើសច្ចាប្រណិធានកាន់តំណែង; ជាលើកដំបូងដែលរដ្ឋសភាសម្រេចចិត្តធ្វើឲ្យមានរបៀបរៀបរយចំពោះបណ្តាផែនការរយៈពេលមធ្យមដែលមានលក្ខណៈទូទៅលើវិស័យហិរញ្ញវត្ថុ និងវិនិយោគដោយមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទាំងក្នុងរយៈពេលខ្លីរយៈពេលមធ្យម និងរយៈពេលវែង; រដ្ឋសភាអនុវត្តការត្រួតពិនិត្យកំពូល“លើការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីដំណាក់កាលឆ្នាំ ២០១០-២០១៥ ដោយផ្សាខ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ”; រដ្ឋសភាបន្តផ្លាស់ប្តូរថ្មី និងប្រែប្រួលជាជំហានៗពីរដ្ឋសភាអានរបាយការណ៍ទៅជារដ្ឋសភាជជែកដេញដោល; ជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃប្រធានរដ្ឋសភាជាស្ត្រីពិភពលោក; ឆ្នាំ ២០១៦ ជាឆ្នាំដំបូងដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរដ្ឋសភាដំណើរការក្រោមបទបញ្ញត្តិថ្មី; ការផ្ទេរការិយាល័យទាំង ៦៣ នៃក្រុមសមាជិករដ្ឋសភារបស់ខេត្តក្រុងចំណុះមជ្ឈិមពីការិយាល័យនៃក្រុមសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តក្រុងចំណុះមជ្ឈិមឲ្យចូលក្នុងខុទ្ទកាល័យរដ្ឋសភាវិញ។

លោក Nguyen Hanh Phuc បានថ្លែងអំណរគុណចំពោះការរួមចំណែកពីរាល់ស្ថាប័នសារព័ត៌មានចំពោះស្នាដៃលេចធ្លោទាំង ១០ របស់រដ្ឋសភា ព្រមទាំងលោកក៏បានវាយតម្លៃដែរថា ជាការពិតណាស់សារព័ត៌មានបានក្លាយទៅជាស្ពានដ៏សំខាន់ជួយតភ្ជាប់រដ្ឋសភាជាមួយនឹងអ្នកបោះឆ្នោត។ លោកអគ្គលេខាធិការរដ្ឋសភាក៏សម្តែងនូវគោលបំណងចង់ទទួលបានការគាំទ្រ និងការរួមដំណើរជាបន្តពីសំណាក់បណ្តាស្ថាប័នសារព័ត៌មានក្នុងការជូនដំណឹងអំពីសកម្មភាពទាំងអស់របស់រដ្ឋសភា។

បកប្រែដោយ Minh Trung