ថ្លែងក្នុងពិធីនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍បើកការដ្ឋានគម្រោងទាំងនេះបានកត់សម្គាល់នូវជំហានអភិវឌ្ឍន៍ដ៏រឹងមាំរបស់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai ដែលជាពិសេសគឺក្រុមហ៊ុន Thaco ដែលជាសហគ្រាសវិនិយោគឯកជនឈានមុខគេមួយដែលបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai នេះតាំងពីថ្ងៃដំបូងនៃការបង្កើតមកម៉្លេះ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បើកការដ្ឋានកសាងតំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai 

 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc រំលឹកថា ការរើបំរាស់ខ្លួនរបស់តំបន់ Chu Lai បច្ចុប្បន្ននេះនៅមិនទាន់សមស្របយ៉ាងពេញលេញទៅនឹងអំណោយផលនៃធម្មជាតិ ភូមិសាស្រ្តយុទ្ធសាស្រ្តនៅឡើយ។ តំបន់ Chu Lai នេះនៅមានកត្តានៃសក្តានុភាពជាច្រើនដែលមានលក្ខណៈគន្លឹះដើម្បីបង្កើតឡើងនូវគំរូអាជីវកម្មធំ និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តនិយាយថា ខេត្ត Quang Nam មិនត្រូវបានពេញចិត្តចំពោះខ្លួនឯងដោយអ្វីៗដែលខ្លួនសម្រេចបានឡើយ ប៉ុន្តែត្រូវតែវាយតំលៃ និងសន្និដ្ឋានឲ្យបានជាក់ស្តែងពីរាល់សក្តានុភាពថ្មីផ្សេងៗទៀតនៃតំបន់នេះ។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា មេរៀនជាក់ស្ដែងរបស់តំបន់ Chu Lai បានបង្ហាញឲ្យឃើញថា ដើម្បីកសាងបានតំបន់សេដ្ឋកិច្ចមួយដែលទទួលបានជោគជ័យនោះ យើងត្រូវបង្កើតនូវប្រព័ន្ធអេកូឡូស៊ីពេញលេញមួយដើម្បីទាក់ទាញអាជីវកម្ម ទាក់ទាញអ្នកឈ្មួញ វិនិយោគិនថ្មី។ ហើយសហគ្រាស Thaco គឺជាឧទាហរណ៍ដ៏ល្អមួយនៃគំនិតចង់ធ្វើសមាហរណកម្មសង្វាក់តម្លៃសកល។ នាពេលខាងមុខនេះ Chu Lai សន្យាថានឹងជាកន្លែងដ៏ល្អមួយសម្រាប់សហគ្រាសឧស្សាហកម្មឈើ។

នាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាល នឹងគាំទ្រយ៉ាងខ្លាំងក្លាដល់ក្រុមហ៊ុនទាំងអស់និយាយរួម និងចំពោះក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai និយាយដោយឡែក ជាពិសេសក្នុងការវិនិយោគលើគម្រោងទាំងនេះ។ គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ចទាំងអស់ត្រូវតែសហការសម្របសម្រួលជួយឧបត្ថម្ភអង្គភាពអាជីវកម្មរកដំណោះស្រាយរាល់ឧបសគ្គដែលទាក់ទាញនឹងវិនិយោគិនយុទ្ធសាស្ត្រ ដើម្បីការអភិវឌ្ឍនៃខេត្ត Quang Nam កាន់តែលឿន និងប្រកបដោយចីរភាព រួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងមូល។

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានកាត់ខ្សែបូសបើកការដ្ឋានកសាងតំបន់ឧស្សាហកម្មក សិកម្ម និងរុក្ខាប្រមាញ់ និងការពង្រីកតំបន់ឧស្សាហកម្ម យានយន្ត នៃសហគ្រាស Thaco-Chu Lai ផងដែរ៕

បកប្រែដោយ Minh Trung