leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

នៅកិច្ចប្រជុំ វៀតណាមបានរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងសេចក្តីព្រាងជាច្រើន ព្រមទាំងចូលរួមសហការជួយឧបត្ថម្ភសេចក្តីសម្រេចចិត្តចំនួន ៣ ស្តីពីសិទ្ធិស្បៀងអាហារ សិទ្ធិវប្បធម៌ ផលប៉ះពាល់នៃបំណុលបរទេស និងការចងភ្ជាប់ផ្នែកហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតចំពោះការទទួលសិទ្ធិមនុស្ស។

ការចូលរួមរបស់វៀតណាមជាថ្មីម្តងទៀតបញ្ជាក់ពីការទទួលខុសត្រូវចំពោះការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ រួមចំណែកធានាសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឲ្យសមស្របតាមគោលការណ៍ជាសារវ័ន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិ និងច្បាប់អន្តរជាតិផងដែរ៕

បកប្រែដោយ Huyen Trang