leftcenterrightdel
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណាម-សិង្ហបិរី នៅពិធីបើកសម្ពោធ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅពិធីបើកសម្ពោធ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Catherine Wong បានឲ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាល វៀតណាម-សិង្ហបុរី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២។ ក្នុងបរិបទដែលកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមរីកចំរើនយ៉ាងឆាប់រហ័យ។ មជ្ឈមណ្ឌលបណ្តុះបណ្តាល វៀតណាម-សិង្ហបុរី ត្រូវបានដំឡើងកំរិត និងដូរឈ្មោះទៅជា មជ្ឈមណ្ឌលសហប្រតិបត្តិការវៀតណាម - សិង្ហបុរី វិញ សំដៅបញ្ជាក់នូវកិច្ចសន្យាជាយូរអង្វែងរបស់សិង្ហបុរីក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៃបណ្តាប្រទេស និងបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។ មជ្ឈមណ្ឌលថ្មីនេះ ត្រូវបានដំឡើងកំរិត ដើម្បីឆ្ពោះទៅរកការបើកទូលំទូលាយផែនការជួយឧបត្ថម្ភលើវិស័យបច្ចេកទេស ដូចជានគររូបនីយកម្ម និងសេវាកម្មអប់រំជាដើម៕

បកប្រែដោយ Huyen Trang