ក្នុងកិច្ចពិភាក្សា​ លោកស្រី Ly Thi Phuong Thanh លេខាបក្ស នៃគណៈកម្មាធិការបក្សខេត្ត Lang Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តទាំង ៤ របស់វៀតណាម និងតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃប្រទេសចិនត្រូវបានពង្រឹង និងពង្រីកជានិច្ច។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបរវាងថ្នាក់ដឹកនាំជាប្រចាំ។  ភាគីទាំងពីបានផ្តោតទៅលើការដឹកនាំ បញ្ជាឲ្យស្ថាប័ន ស្រុក ទីរួមខេត្តនានានៃភាគីទាំងពីរ បន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការក្នុងវិស័យជាច្រើន។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ពិ​ភាក្សា (រូប​ថត៖ vnanet.vn)

 

លេខាបក្សនៃគណៈកម្មាធិការបក្សខេត្ត Lang Son ក៏បានលើកឡើងនូវខ្លឹមសារមួយចំនួនដែលថ្នាក់ដឹកនាំខេត្តទាំង៤នៃប្រទេសវៀតណាមបានផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំនៃតំបន់ស្វយ័ត ជនជាតិជាំង ខេត្តក្វាងស៊ី មានជាអាថ៌ដូចជា បន្តរក្សាយន្តការសហប្រតិបត្តិការប្រកប​ដោយ​ប្រ​សិទ្ធភាព​ ពង្រឹងបន្ថែមនូវសកម្មភាពផ្លាស់ប្តូរ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និង​ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Duy Hoan