ក្នុងជំនួប នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី Teo Chee Hean បន្តយកចិត្តទុកដាក់ និងជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពនាពេលខាងមុខ ជាពិសេសក្នុងវិស័ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំបណ្ដុះបណ្ដាល និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងអាស៊ាន និងលើវេទិកាពហុភាគីនានា។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួល​ជួប​លោក Teo Chee Hean (រូប​ថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្រ្តី Teo Chee Hean បានស្នើថា ភាគីទាំងពីរគប្បីលើកកម្ពស់ការបង្កើតបរិយាកាសច្នៃប្រឌិត និងបច្ចេកវិជ្ជាសំរាប់សហគ្រាស ដោយផ្តោតលើសហគ្រិនវ័យក្មេង។ លោកឧបនាយករដ្ឋមន្រ្តី Teo Chee Hean ឲ្យដឹងថា សឹង្ហបុរីចង់នាំចូលកសិផលដែលមានគុណភាពខ្ពស់ពីវៀតណាម។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី Teo Chee Hean ភាគីទាំងពីរគប្បីពង្រឹងទំនាក់ទំនង ពង្រីកវិស័យឧស្សាហកម្មអាកាសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជំរុញការតភ្ជាប់សេវាកម្ម និងហិរញ្ញវត្ថុ។ ភាគីទាំងពីរក៏គប្បីជម្រុញបែបបទឆ្លងដែន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈប្រព័ន្ធអេឡិចត្រូនិក ជួយគាំទ្រយ៉ាងរឹងមាំលើ​វិស័យ​ពាណិជ្ជកម្ម និងការវិនិយោគ និងជួយគាំទ្រក្របខ័ណ្ឌច្បាប់សម្រាប់វិស័យទាំងនេះផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Teo Chee Hean បានអះអាងថា សឹង្ហបុរីប្តេជ្ញាគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ ព្រមទាំងជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកឧបនាយករដ្ឋមន្រ្តីTeo Chee Hea ក៏បានថ្លែងថា សឹង្ហបុរីតែងតែរក្សាគោលជំហរឥតងាករេរបស់ខ្លួនគឺរាល់ជម្លោះទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី ធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

បកប្រែដោយ Duy Hoan