រាយការណ៍នៅឯកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាអគ្គលេខាធិការ នៃលេខាធិការដ្ឋានជាតិស្តីពីអាស៊ានឆ្នាំ២០២០ លោក Nguyen Quoc Dung វាយតំលៃថា ការអនុវត្តការងារដែលបានដាក់ចេញនៅឯសម័យប្រជុំលើកទី១ត្រូវបានធ្វើឡើងតាមកាលកំណត់ ក៏ប៉ុន្តែការងារនៅសេសសល់គឺនៅមានច្រើនណាស់ ដែលតម្រូវឱ្យក្រសួង និងស្ថាប័ននានា បន្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតនាពេលខាងមុខ។ សមាជិកទាំងឡាយនៃគណៈកម្មាធិការជាតិ រួមជាមួយតំណាងនៃក្រសួង ស្ថាប័ននានាបានផ្លាស់ប្តូរ និងឯកភាពលើខ្លឹមសារជាច្រើន ដូចជារបៀបកសាងប្រធានបទ និងអាទិភាពនានារបស់វៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន២០២០ រួមទាំងបទដ្ឋានសម្រាប់ការកសាងគំនិតផ្តួចផ្តើមរបស់វៀតណាម  ហើយបទដ្ឋាន និងកាលបរិច្ឆេតសម្រាប់ការរចនានិមិត្តសញ្ញា អត្តសញ្ញាណសម្រាប់ឆ្នាំប្រធានអាស៊ានផងដែរ។

leftcenterrightdel
លោក Pham Binh Minh ថ្លែង​ក្នុង​សម័យ​ប្រជុំ (រូប​ថត៖ vnanet.vn)

ថ្លែងបិទបញ្ចប់សម័យប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអាស៊ានឆ្នាំ២០២០ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក នៃអនុកម្មការនានា រួមទាំងក្រសួង និងស្ថាប័ននានាក្នុងពេលកន្លងមក ដោយធានាការអនុវត្តភារកិច្ចតាមដំណើរការដែលបានកំណត់ និងតាមរយៈការដាក់ទិសដៅសម្រាប់ការអនុវត្តការងារចាប់ពីពេលនេះរហូតដល់សម័យប្រជុំលើកទីបីរបស់គណៈកម្មាធិការ (គ្រោងនឹងរៀបចំឡើងនៅខែមីថុនា ឆ្នាំ២០១៩)។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យក្រសួង ស្ថាប័ននានា មានការត្រៀមរៀបចំឲ្យបានសមស្របសម្រាប់តួនាទីរបស់ខ្លួន និងចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងសកម្មភាពនានា នៃឆ្នាំប្រធានអាស៊ាន ២០២០ ។ រាល់បញ្ហាប្រ​ឈម​ និងកង្វះខាតក្នុងដំណើរការអនុវត្តគួរតែរាយការណ៍ជូនគណៈកម្មាធិការជាតិដើម្បីដោះស្រាយឲ្យទាន់ពេលវេលា ធានានូវភាពជោគជ័យសម្រាប់ឆ្នាំប្រធានអាស៊ាន២០២០៕

បកប្រែដោយ Duy Hoan