ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី២០ មីនា (ម៉ោងតំបន់) លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ វៀតណាមជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងក្របខ័ណ្ឌទ្វេភាគី មហាអនុតំបន់ទន្លេមេគង្គ អាស៊ាន និងក្នុងតំបន់។ វៀតណាមបានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគីជាង ១០ គម្រោង រួមទាំងការចាត់បញ្ជូនអ្នកជំនាញជាង ៣០០ នាក់ទៅកាន់បណ្តាប្រទេសអាហ្វ្រិកដើម្បីផ្ទេរបច្ចេកទេស ជួយ​បណ្តុះបណ្តាល និងជួយគាំទ្រចំពោះការអភិវឌ្ឍវិស័យកសិកម្ម រួមចំណែកជាវិជ្ជមានក្នុងការកាត់បន្ថយភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងនៅអាហ្រ្វិក ...

leftcenterrightdel
លោក Bui Thanh Son ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ 

លោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង គួរតែបន្តពង្រឹងសាមគ្គីភាព សម្លេង និងផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងបញ្ហាសកលលោក ជាពិសេស ការលើកកម្ពស់ពហុភាគីនិយម និងជម្រុញគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានស្នើឲ្យអង្គការសហប្រជាជាតិ និងអង្គការអភិវឌ្ឍន៍នានា បន្តជួយគាំទ្រចំពោះកិច្ចសហប្រតិបត្តិការខាងត្បូង - ខាងត្បូង ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព និងវិបុលភាព៕

បកប្រែដោយ Duy Hoan