leftcenterrightdel
រូបថតឧទាហរណ៍ (vietnamplus.vn)

 

សារទូរលេខអបអរសាទរបញ្ជាក់ថា៖ "បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាមបានវាយតំលៃខ្ពស់ និងអបអរសាទរចំពោះរាល់សមិទ្ធផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រជាជនឡាវជាបងប្អូនសម្រេចបានក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិកាលពីមុន ក៏ដូច​ជាការផ្លាស់ថ្មី ការពារ និងកសាងប្រទេសនាបច្ចុប្បន្ននេះ។ យើងខ្ញុំមានក្ដីសប្បាយរីករាយយ៉ាងក្រៃលេងដោយបានឃើញថា ជាមួយនឹងសមិទ្ធផលសំខាន់ៗដែលបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្ដភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ និងកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើវិស័យជាច្រើន រួមចំណែកក្នុងការផ្លាស់ថ្មី ការកសាងនិងការពារមាតុភូមិនៃប្រទេសនិមួយៗ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពេញទំហឹង ការជួយឧបត្ថម្ភដ៏ធំធេង និងមានតម្លៃរបស់បក្ស រដ្ឋ និងប្រជាជនឡាវជាបងប្អូនដែលផ្ដល់ជូនបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងរយៈពេលកន្លងមក។ "៕

បកប្រែដោយ Pham Diep