ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតំលៃថា នាពេលកន្លងទៅ ខេត្ត Nghe An បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធិផលលើគ្រប់ជ្រុងជ្រោយ ដូចជាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងបរិយាកាសវិនិយោគធ្វើអាជីវកម្មត្រូវបានកែលម្អកាន់តែខ្លាំងឡើង វិស័យអប់រំនិងបណ្តុះបណ្តាល សុខាភិបាល ព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មនិងទេសចរណ៍ត្រូវបានអះអាងជាបណ្តើរៗ ជាមជ្ឈមណ្ឌលនៃតំបន់។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីសម័យប្រជុំ (រូបថត៖ vnanet.vn)

ដោយអះអាងថា Nghe An ជាតំបន់ដីធំល្វឹងល្វើយ ជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ និងជាតំបន់ដែលមានឧត្តមភាពសម្រាប់ការអភិវឌ្ឍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា ខេត្ត Nghe An គប្បីរៀបចំផែនការមេរយៈពេលវែងផងដែរ។

លោកអគ្គលេបក្ស ប្រធានរដ្ឋក៏បានស្នើឲ្យការិយាល័យនយោបាយផ្តល់អាទិភាពដល់កម្មវិធី និងគម្រោងមួយចំនួន ដែលមានលក្ខណៈលើកទឹកចិត្តដល់ខេត្ត Nghe An ដើម្បីកសាងទីក្រុង Vinh ក្លាយជាទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត កសាងកម្មវិធីទេសចរណ៍ជាតិរួមជាមួយការលើកកម្ពស់តម្លៃបេតិកភណ្ឌស្រុកកំណើតរបស់ប្រធានហូជីមិញ។ ម្យ៉ាងវិញទៀត ជួយឧបត្ថម្ភ Nghe An ដើម្បីទាក់ទាញការវិនិយោគទុនក្នុងគំរោងធំៗ មានចរិតលក្ខណៈលោតផ្លោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត៕

តាម vovworld.vn