សិក្ខាសាលានេះជាសកម្មភាពមួយដើម្បីឆ្ពោះទៅរកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (MLC) ដែលប្រព្រឹត្តទៅនៅចុងខែមីនា ជារៀងរាល់ឆ្នាំ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn)

សិក្ខាសាលាក៏ជាឱកាសមួយដើម្បីវិទ្យាស្ថានការបរទេសវៀតណាម និងវិទ្យាស្ថានស្រាវជ្រាវបញ្ហាអន្តរជាតិរបស់ចិន ក្នុងតួនាទីជាតំណាងមជ្ឈមណ្ឌលស្រាវជ្រាវជាសកលស្តីពីទន្លេមេគង្គរបស់ប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់សំដៅជំរុញកិច្ចសហប្រតិបត្តិការ MLC ឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយស្ថិរភាពថែមទៀត។

នៅសិក្ខាសាលា ប្រតិភូទាំងឡាយបានពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ធនធានទឹក ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជួបប្រាស្រ័យប្រជាជន ព្រមទាំងផ្តល់ដំណោះស្រាយជាក់ស្តែងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានរំពឹងថា ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ MLC លើវិស័យទាំងនេះ នឹងនាំមកនូវកាលានុវត្តភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang