leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានផ្តោតសំខាន់លើការធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍ ការគោរព និងអនុវត្តច្បាប់ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ នៅក្នុងតំបន់។ ទន្ទឹមនឹងនោះ បណ្តាប្រតិភូបានសំដែងការព្រួយបារម្ភចំពោះបញ្ហាប្រឈមមុខជាច្រើននៅលើសមុទ្រដែលកំពុងកើតមានឡើងយ៉ាងស្មុគស្មាញ ដូចជាជម្លោះដែលមិនទាន់ត្រូវបានដោះស្រាយ ការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ហេតុដូច្នេះ កិច្ចប្រជុំបានឯកភាពថា បណ្តាប្រទេសនៅក្នុងតំបន់គួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការលើការដោះស្រាយបណ្តាបញ្ហាប្រឈមមុខប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang