leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងប្រតិភូនានាទស្សនាទីតាំងបង្ហាញរបស់ផ្នែកកាសែតកងទ័ព

អញ្ជើញចូលរួម និងមានប្រសាសន៍នៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សារព័ត៌មានក្នុងការរួមវិភាគទានយ៉ាងធំធេងដល់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ លោកបានសំដែងឡើងនូវក្តីសប្បាយរីករាយចំពោះការដែលមហោស្រពកាសែតឆ្នាំនេះ ទាក់ទាញការចូលរួមយ៉ាងកុះករពីអង្គភាពថ្នាក់សមាគម និងតំបន់ចំនួន ៨០ បណ្តាស្ថាប័នសារព័ត៌មានមជ្ឈិម មូលដ្ឋានបណ្តុះបណ្តាលសារព័ត៌មាន និងក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍សារព័ត៌មាន។ ក្រៅពីនោះ នៅមហោស្រពកាសែតក៏មានសកម្មភាពដ៏សម្បូរបែប ដូចជា សិក្ខាសាលា វេទិកា ការជួបប្រាស្រ័យ និងការតាំងពិព័រណ៍រូបថតជាដើម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងបណ្តាប្រតិភូកាត់ខ្សែបូរ បើកមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យសមាគមអ្នកកាសែតវៀតណាម និងស្ថាប័នពាក់ព័ន្ធនានាបំពេញល្អភារកិច្ចចំនួន ៣ គឺ៖ ផ្សព្វផ្សាយដល់ប្រជាជនពីព័ត៌មានបច្ចុប្បន្នភាពគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាស់របស់រដ្ឋ; បង្កើនការគ្រប់គ្រងសកម្មភាពសារព័ត៌មាន បណ្តាញសង្គម; ពង្រីកតួនាទី និងលើកកម្ពស់ការទទួលខុសត្រូវរបស់បណ្តាស្ថាប័នសារព័ត៌មាន ហើយផ្តោតសំខាន់លើការបណ្តុះបណ្តាល និងបំប៉ន់អ្នកកាសែតផងដែរ៕

បកប្រែដោយ Huyen Trang