leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសវៀតណាមសហការជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីនិងគណៈកម្មការអឺរ៉ុប (EC)។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានមន្រ្តីជាន់ខ្ពស់ជាង ៨០ នាក់លើវិស័យសន្តិសុខ និងកិច្ចសហប្រតិបត្តិការសមុទ្រដែលមកពីប្រទេសជាសមាជិក ARF ចំនួន ២៧ រួមទាំងអ្នកជំនាញនៃបណ្ដាអង្គការអន្តរជាតិ ក្រសួង ស្ថាប័នរបស់ប្រទេសវៀតណាមផងដែរ។ នេះគឺជាកិច្ចប្រជុំស្ថិតនៅក្នុងក្របខ័ណ្ឌ ARF សំដៅពិនិត្យឡើងវិញនូវស្ថានការណ៍សន្ដិសុខសមុទ្រ និងកិច្ចសហប្រតិបត្ដិការក្នុងក្របខ័ណ្ឌ ARF ។

leftcenterrightdel
គណៈប្រតិភូថតរូបអនុស្សាវរីយ៍

 

នៅឯកិច្ចប្រជុំ គណៈប្រតិភូបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានការណ៍សន្តិសុខដែនសមុទ្រក្នុងតំបន់ ពិនិត្យឡើងវិញនូវប្រតិបត្តិការនៃយន្តការស្តី​ការ​ចែករំលែកព័ត៌មានអំពីគោលការណ៍ គោលនយោបាយ និងវិធានការនានា ដែលបានអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ក៏ដូចជាពិភាក្សា​លើប្រធានបទស្តីពីសុវត្ថិភាពនៃការធ្វើនាវាចរណ៍ បរិស្ថានសមុទ្រ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព.... ៕

បកប្រែដោយ Pham Diep