ក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។ ដោយរំលឹកឡើងវិញនូវភាពជោគជ័យនៃជំនួបសវនាការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្រុងហាណូយនាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិធានការជាច្រើនដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិកក្នុងការធ្វើអាជីវកម្មនៅវៀតណាម ហើយត្រៀមជាស្រេចទទួលយករាល់មតិយោបល់ពីសហគ្រាសអាមេរិកដើម្បីកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូនៃសហគ្រាសអាមេរិក (រូប​ថត៖ vnanet.vn)

លោក Feldman អបអរសាទរវៀតណាមដោយ​បាន​រៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាង​ជើង ​លើកទីពីរ ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះដែរ  លោកបានសម្តែងនូវមោទនភាពចំពោះការរួមចំណែករបស់ USABC ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម តាមរយៈគម្រោងវិនិយោគនានានៅវៀតណាម។ លោក Feldman បានថ្លែងថា សហគ្រាសអាមេរិកចង់ចាប់យកឱកាសវិនិយោគនៅវៀតណាមគ្រាពេលដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP (កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក)។ ហើយ USABC ក៏​រង់​ចាំ​ដល់​គ្រាដែលវៀតណាមដើរតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ដើម្បីបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផងដែរ៕

បកប្រែដោយ Thanh Cong