អញ្ជើញចូលរួមមានលោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និងលោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc មានប្រសាសន៍ក្នុងកិច្ចប្រជុំ (រូបថត vnanet.vn)

 

នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ដ្រីបានផ្ញើលិខិតសរសើរដល់ស្ថាប័ន អង្គភាពនិងមូលដ្ឋាននានាដែលមានស្នាដៃល្អក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Vo Van Thong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បាននិយាយថា ព័ត៌មានអំពីកិច្ចប្រជុំកំពូលកូរ៉េខាងជើង - អាមេរិកលើកទី ២ និងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង និងអាមេរិក ត្រូវបានស្ថាប័នសារព័ត៌មានផ្សាយយ៉ាងសំបូរបែប។ ការដែលវៀតណាមផ្សព្វផ្សាយរូបភាពពីទឹកដីវៀតណាម និងបញ្ជាក់ពីគោលមាគ៌ាការបរទេសប្រកបដោយឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិដែលបានបណ្ដាស្ថាប័នសារព័ត៌មានផ្សាយយ៉ាងល្អ។

លោកនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា បណ្ដាស្ថាប័ន អង្គភាពនិងមូលដ្ឋាននានាបានអនុវត្ដយ៉ាងត្រឹមត្រូវនូវការបញ្ជាណែនាំរបស់រដ្ឋាភិបាល ជាពិសេសការគាំទ្រពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាជនទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានបន្ដថា  "ជោគជ័យលើកនេះបានលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសជាតិ ហើយនេះក៏ជាការត្រៀមល្អសម្រាប់វៀតណាមឈរឈ្មោះជាបេក្ខភាពមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្ដិឆ្នាំ ២០២០ - ២០២១៕

បកប្រែដោយ Thanh Cong