លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សំដែងនូវក្ដីសប្បាយរីករាយដោយបានជួប លោក Philipp Rosler វិញនៅទីក្រុងហាណូយបន្ទាប់ពីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូសស្វីសឆ្នាំ ២០១៩ (WEF Davos 2019)។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថតរូបជាមួយគណៈប្រតិភូ (រូបថត vnanet.vn)

 

នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងល្អ។ វៀតណាមមានគោលនយោបាយអនុគ្រោះសម្រាប់ការអភិវឌ្ឍ ផលិតកម្ម និងការធ្វើអាជីវកម្ម។ ជាមួយគ្នានោះបរិស្ថានធុរកិច្ចរបស់វៀតណាមក៏ត្រូវបានកែលម្អផងដែរ។ បច្ចុប្បន្ននេះ នៅវៀតណាមមានគម្រោង FDI ចំនួន ២៦,០០០ គម្រោងដោយមានទុនចុះបញ្ជីចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក។ ជាពិសេសវិនិយោគិនធំៗកាន់តែច្រើនមកវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យលោក Philipp Rosler បន្តរួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសក្នុងការអភិវឌ្ឍសហគមន៍សហគ្រាសជាដើម៕

លោក Philipp Rosler បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការជួយគាំទ្រដល់វិនិយោគិនអន្តរជាតិមកវិនិយោគនៅវៀតណាម ព្រមទាំងលោកចែករំលែកថា ក្នុងរយៈពេលខាងមុខនេះ លោកនឹងបន្ដជំរុញកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រវៀតណាមតាមរយៈគម្រោងវិនិយោគនានានៅវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep