leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត​ណាម លោក Bui Thanh Son ថ្លែងនៅសិក្ខាសាលា (រូប​ថត៖ baomoi.com)

 

លោកអនុរដ្ឋមន្រ្តីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអាស៊ែបៃហ្សង់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនចង់ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិ​ស័យ​រវាងប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងមានប្រសិទ្ធភាពរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេស​អាហ្សែបៃហ្សង់នាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ភាគីទាំង ២ បានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ បន្តកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យគាំពារវិនិយោគ កសិកម្ម អប់រំ និងបណ្តុះបណ្តាល ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា ប្រេងនិងឧស្ម័ន វប្បធម៌ កីឡា និងទេសចរណ៍ជា​ដើម។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធលើវេទិការអន្តរជាតិ និងតំបន់ ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការគោរពច្បាប់លើពិភពលោក៕

បកប្រែដោយ Duy Hoan