ក្នុងជំនួបជាមួយគណៈប្រតិភូ លោក Doan Van Viet ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានតាងនាមឲ្យថ្នាក់ដឹកនាំខេត្ត Lam Dong រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត។ លោកស្រី Pany Yathotou បានអបអរសាទរចំពោះជោគជ័យក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ខភាគខេត្ត។ ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្ត Lam Dong ជាមួយខេត្ត Champasak និងខេត្ត Bolikhamsai ប្រទេសឡាវនៅពេលកន្លងមកនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកស្រី Pany Yathotou ស្នើឲ្យខេត្ត Lam Dong បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តផ្សេងៗ របស់ប្រទេសឡាវ  និងវិស័យផ្សេងទៀតដូចជា៖ សកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនអំពីជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ដោះស្រាយពាក្យបណ្ដឹង ការអភិវឌ្ឍទេសចរណ៍ ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការអភិវឌ្ឍកសិកម្ម ការតម្រង់ទិសវិជ្ជាជីវៈសម្រាប់និស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅមហាវិទ្យាល័យ Da Lat។ល។ សូមរំលឹកថា គណៈប្រតិភូក៏បានទៅទស្សនាទម្រង់កសិកម្មប្រើបច្ចេកវិទ្យាទំនើបមួយចំនួននៅទីក្រុង Da Lat ផងដែរ៕

បកប្រែដោយ Thuy Anh