leftcenterrightdel
ទិដ្ឋភាពនៃជំនួប

 

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc បានណែនាំថា ក្នុងរយៈពេលខាងមុខនេះត្រូវមានការណែនាំអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីសមស្របនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long។  ពីនោះ បង្កើតឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្មនិងបណ្តាវិស័យដែលទាក់ទងនឹងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាពដើម្បីគោលបំណងរបស់មនុស្សនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ រួមជាមួយនោះគឺដើម្បីបញ្ជាក់ពីបញ្ហាធនធានសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long។  ក្រៅពីថវិកាជាតិ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) គឺចាំបាច់ត្រូវមានទំនាក់ទំនងសង្គមនៅក្រោមរូបសណ្ឋាននៃភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន (PPP) ប្រមូលផ្តុំសហគ្រាសគ្រប់ប្រភេទ។ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមតាមសំណើរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថានស្តីពីការរៀបចំយ៉ាងឆាប់ៗនូវ“វេទិកាតំបន់ដីសណ្តទន្លេ Cuu Long ប្រចាំឆ្នាំ ២០១៩: ពីគោលនយោបាយរហូតដល់ការអនុវត្ត” យ៉ាងហោចណាស់គួរតែបង្ហើយមុនថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ខាងមុខ៕

តាម vovworld.vn