leftcenterrightdel
លោក Nguyen Thanh Phong ជួបជាមួយលោកស្រី Deborah Paul (រូបថត៖ hcmcpv.org.vn)

ក្នុងជំនួប លោក Nguyen Thanh Phong មានបំណងថា ទីក្រុងហូជីមិញ និងកាណាដានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ អប់រំ ពាណិជ្ជកម្ម កសាងទីក្រុងឆ្លាត។ល។ បច្ចុប្បន្ននេះ ទីក្រុងហូជីមិញកំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងកសាងទីក្រុងឆ្លាត ហើយជឿជាក់ថា ដោយមានបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប កាណាដានឹងជួយទីក្រុងហូជីមិញក្នុងវិស័យនេះដែរ។ គិតត្រឹមចុងឆ្នាំ២០១៨ កាណាដា មានគម្រោងវិនិយោគចំនួន ៨០ នៅទីក្រុងហូជីមិញ ដោយមានដើមទុនសរុប ១១៨ លានដុល្លារអាមេរិក។ លោកស្រី Deborah Paul បានជឿជាក់ថា នៅពេលខាងមុខនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងកាណាដានឹងត្រូវបានជម្រុញលើវិស័យជាច្រើនរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh