leftcenterrightdel
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួម "បុណ្យតេតដាំដើមឈើ" (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយគ្រួសារនីមួយៗនៅទីក្រុងហាណូយ គប្បីដាំដើមឈើមួយ ដើម្បីអោយហាណូយក្លាយទៅជាទីក្រុងវប្បធម៌ បង្កើតលក្ខណៈស្រស់ស្អាតថ្មីមួយនៅរដ្ឋធានីហាណូយ ក៏ដូចជាពង្រីកចលនាដាំដើមឈើបៃតងក្នុងទូទាំងប្រទេសផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជម្រាបថា រដ្ឋាភិបាលកំពុងរួមជាមួយតំបន់នានាអនុវត្តន៍កិច្ចការដាំព្រៃឈើ អភិវឌ្ឍន៍ និងការពារព្រៃឈើ ហើយខិតខំប្រឹងប្រែងសម្រេចអោយបានគោលដៅគឺដល់ឆ្នាំ២០២០ នឹងមានទំហំផ្ទៃដីយ៉ាងហោចណាស់៤២%ត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ តាមនោះ នាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលជួរមុខអំពីការនាំចេញឈើពីព្រៃឈើដាំ ដែលមានពាណិជ្ជសញ្ញា និងកិត្យានុភាពលើពិភពលោក។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវបំផុសចលនាប្រឡងប្រណាំងអនុវត្តន៍ “បុណ្យតេតដាំដើមឈើ” ចាប់តាំងពីដើមឆ្នាំ២០១៩។ កសាងផែនការសកម្មភាពអោយបានជាក់ស្ដែងស្ដីពីការដាំព្រៃឈើ ការពារព្រៃឈើ ក៏ដូចជាការដាំដើមឈើដើម្បីបង្កើតម្លប់ ទេសភាព និងបរិស្ថានបៃតងផងដែរ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការទាក់ទាញទុនវិនិយោគចូលក្នុងវិស័យដាំព្រៃឈើ ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការដាំព្រៃឈើ គ្រប់គ្រងព្រៃឈើ និងការពារជីវចម្រុះ។ ប្ដេជ្ញាចិត្តក្នុងរយៈពេល១០ឆ្នាំ ខាងមុខនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលជួរមុខនៃពិភពលោកអំពីការផលិត នាំចេញឈើ និងផលិតផលពីឈើ”៕

តាម vovworld.vn