leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា “វៀតណាមមានគោលជំហរច្បាស់លាស់អំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការនៅសមុទ្រខាងកើតដែលស្របតាមច្បាប់អន្តរជាតិ និងបានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារមកហើយ។ ក្នុងនាមជាប្រទេសសមាជិកហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងជាប្រទេសមួយជាប់មាត់សមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ការទាមទារទឹកដីនៅសមុទ្រខាងកើត និងមានប្រតិបត្ដិការដែលពាក់ព័ន្ធទៅនឹងបណ្ដាប្រទេសជាតិជាប់សមុទ្រត្រូវស្របតាមច្បាប់អន្ដរជាតិដូចដែលចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមស្នើឲ្យបណ្ដាប្រទេសបន្ដរួមចំណែកយ៉ាងសកម្ម និងជាក់ស្ដែងក្នុងការរក្សាសន្ដិភាព ស្ថិរភាព គោរពនិងអនុវត្តកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិក្នុងលំហសមុទ្រ និងមហាសមុទ្រ"៕

បកប្រែដោយ Pham Diep