កិច្ចប្រជុំនេះសំដៅវាយតម្លៃលើលទ្ធផលដែលសម្រេចបាននៃការចងសម្ព័ន្ធតំបន់ និងរាយការណ៍ពីផែនការចងសម្ព័ន្ធអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចភាគកណ្តាលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចភាគកណ្តាល ក្នុងរយៈពេលកន្លងមក។ លោកបានស្នើឲ្យក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចភាគកណ្តាលស្រាវជ្រាវ និងលើកវិធានការ និងគោលនយោបាយសមស្របដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យតំបន់មូលដ្ឋាននានា ជំរុញសកម្មភាពនៃមណ្ឌលឧស្សាហកម្មផលិតកម្ម និងកែច្នៃ ព្រមទាំងអនុវត្តបដិវត្តន៍ឧស្សាហកម្ម ៤.០ យ៉ាងខ្លាំងក្លា។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្តនានាក្នុងតំបន់សេដ្ឋកិច្ចភាគកណ្តាល និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចងសម្ព័ន្ធតំបន់លើការអភិវឌ្ឍវិស័យទេសចរណ៍ រួមទាំងលើកកំពស់គុណភាពនៃព្រលានយន្តហោះដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិផងដែរ៕

បកប្រែដោយ Huyen Trang