លោក Jonathan Dunn បានចាប់ផ្តើមអាណត្តិរបស់លោកនៅប្រទេសវៀតណាមតាំងពីឆ្នាំ ២០១៥ ហើយនឹងបញ្ចប់អាណត្តិរបស់ខ្លួនមុនកាលកំណត់។ លោកត្រូវបានតែងតាំងជានាយករងការិយាល័យរបស់ IMF នៅអាស៊ី-ប៉ាស៊ីហ្វិក (OAP) ក្នុងប្រទេសជប៉ុន។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានតំណាងអចិន្ត្រៃយ៍នៃការិយាល័យមូលនិធិរូបិយវត្ថុអន្ដរជាតិ (រូបថត vnanet.vn)

 

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នៅក្នុងតំណែងថ្មីនៅជប៉ុន លោក Jonathan Dunn នឹងក្លាយជាស្ពានតភ្ជាប់មួយដើម្បីបន្តអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និង IMF ហើយនឹងបន្តផ្តល់អនុសាសន៍សម្រាប់ជួយឧបត្ថម្ភវៀតណាមឲ្យបានឆាប់ៗក្នុងគោលនយោបាយរូបិយវត្ថុក្នុងបរិបទដែលអន្តរជាតិមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។

លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យ IMF សហការ និងជួយគាំទ្រវៀតណាមក្នុងការពិនិត្យឡើងវិញ ការវាយតម្លៃ និងការធ្វើបច្ចុប្បន្នភាពព័ត៌មាន និង ស្ថិតិអំពីតំបន់សេដ្ឋកិច្ចក្រៅផ្លូវការជាដើម។

ក្នុងឱកាសនេះដែរ លោក Jonathan Dunn បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមក្នុងពេលកន្លងមក ព្រមទាំងលោកវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាគោលនយោបាយសេដ្ឋកិច្ចរបស់​វៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong