leftcenterrightdel
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមដាំដើមឈើនៅឯពិធី (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពបានក្លាយទៅជាការយកចិត្តទុកដាក់ជាចម្បងរបស់បណ្តាប្រទេសនៅលើពិភពលោក។ ការដាំដើមឈើនឹងកាត់បន្ថយការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ កាត់បន្ថយសំណឹក កាត់បន្ថយទឹកជំនន់ ការពារនិងកែលម្អបរិស្ថានរស់នៅ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើថា "គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវជំរុញការផ្សព្វផ្សាយ និងអប់រំដល់ប្រជាជនអំពីអត្ថន័យ និងគោលបំណងនៃចលនាដាំដើមឈើក្នុងឱកាសឆ្នាំថ្មី ក៏ដូចជាតួនាទី និងអត្ថប្រយោជន៍ដ៏ធំធេង យូរអង្វែង រួមទាំងតម្លៃមនុស្សធម៌នៃការដាំដើមឈើ និងដាំព្រៃឈើផងដែរ។ 

leftcenterrightdel
ប្រធានរដ្ឋសភាវាយឃ្មោះបំផុសចលនាដាំដើមឈើ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្រមាណ ២,០០០ នាក់ចូលរួមដាំដើមឈើជាង ២០០០ ដើម នៅឃុំ Kem ឃុំ Lam Son ស្រុក Luong Son៕

បកប្រែដោយ Duy Hoan