ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Pham Binh Minh បានជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តីការបរទេស Ri Yong Ho  និងអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការអន្តរជាតិនៃបក្សពលករកូរ៉េលោក Ri Su Yong និងទៅទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

leftcenterrightdel
លោក Pham Binh Minh និងលោក Ri Yong Ho (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ក្នុងកិច្ចពិភាក្សាជាមួយលោក Ri Yong Ho លោក Pham Binh Minh បានបញ្ជាក់ថា វៀតណាមនឹងជម្រុញជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េលើវិស័យនានាដែលស្របនឹងសក្តានុពល និងផលប្រយោជន៍​របស់ប្រទេសនិមួយៗ។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការកសាងប្រទេសជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិតាមការស្នើរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ អំពីបញ្ហាឧបទ្វីបកូរ៉េ លោក Pham Binh Minh បន្ដថា វៀតណាមគាំទ្រចំពោះកិច្ចសន្ទនា​ សំដៅរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅឧបទ្វីបកូរ៉េ និងត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មដល់ដំណើរទស្សនកិច្ចលើកនេះ។ លោក Ri Yong Ho បានសង្កត់ធ្ងន់លើបំណងចង់ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចភាក្សាលើវិធានការបង្កើនទំនាក់ទំនងទ្វេភាគីឲ្យស្របនឹងស្ថានភាពថ្មី។ ភាគីទាំងពីរឯកភាពសហការនៅវេទិកាអន្តរជាតិ និងតំបន់ ព្រមទាំងបង្កើនការផ្លាស់ប្តូរយោបល់អំពីការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ក្នុងកិច្ចពិភាក្សាជាមួយលោក Ri Su Yong លោក Pham Binh Minh បានបញ្ជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមយកចិត្តទុកដាក់ដល់ការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

ក្នុងឱកាសនេះដែរ លោក Ri Su Yong ក៏បានបញ្ជាក់ថា បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកទំនាក់ទនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Thuy Anh