leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញវាយឃ្មោះបើកឲ្យដំណើរការផ្សារហ៊ុននាដើមនិទាឃរដូវ  (រូបថតៈ VOV )

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ សុក្រិតក្របខ័ណ្ឌច្បាប់អំពីមូលបត្រ និងផ្សារហ៊ុន ក្នុងនោះ ផ្តោតសំខាន់លើការធ្វើវិសោធនកម្មច្បាប់មូលបត្រដើម្បីដាក់ជូនរដ្ឋសភា អនុម័តក្នុងឆ្នាំ២០១៩នេះ។

“រដ្ឋាភិបាលនឹងបន្តកែលំអបរិយាកាសវិនិយោគអាជីវកម្ម ដោយខ្ជាប់ខ្ជួននឹងគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នាវានុវត្តន៍រូបសណ្ឋានកំណើនដោយមិនប្រែប្រួល និងចាត់ទុកសេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ហេតុដូច្នេះ ការអភិវឌ្ឍទីផ្សារហ៊ុនប្រកបដោយចីរភាព និងការពង្រីកតួនាទីរបស់ទីផ្សារហ៊ុនក្នុងការបង្កើបគុណភាពកំណើន បង្កើនលក្ខណៈតម្លាភាពនៃខឿនសេដ្ឋកិច្ច នាពេលខាងមុខគឺសំខាន់ណាស់”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ទីផ្សារមូលបត្រទីក្រុងហូជីមិញក៏បានរៀបចំការវាយឃ្មោះ ដើមនិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ ផងដែរ៕

តាម vovworld.vn