នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ បញ្ជាការដ្ឋានយោធភូមិភាគទី៣ បានរៀបចំពិធីបំផុស "បុណ្យចូលឆ្នាំថ្មីដាំដើមឈើដើម្បីរំលឹកគុណូបការៈរបស់លោកអ៊ំហូ" នៅដើមឆ្នាំ២០១៩។ នៅថ្ងៃដំបូង យោធភូមិភាគទី៣ បានដាំដើមឈើជាង ១០ ម៉ឺនដើម។ នេះគឺជាសកម្មភាពជាក់ស្ដែងដើម្បីលើកកម្ពស់ទំនួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនក្នុងការការពារបរិស្ថាន រៀបចំទេសភាពឲ្យស្អាតបាត។

leftcenterrightdel
លោកឧត្តមនាវីត្រី Pham Van Vung ដាំដើមឈើនៅរោងចក្រ X28

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ បណ្ដាអង្គភាពនៃកងទ័ពជើងទឹកវៀតណាមបានបំផុសបុណ្យចូលឆ្នាំថ្មីដាំដើមឈើនៅដើមឆ្នាំ ២០១៩។ លោកឧត្តមនាវីត្រី Pham Van Vung ប្រធាននយោបាយកងទ័ពជើងទឹកវៀតណាមបានចូលរួមពិធីដាំដើមឈើនៅរោងចក្រ X28 នៃនាយកដ្ឋានបច្ចេកទេស។ នៅឆ្នាំ២០១៩ រោងចក្រ X28 បានដាំថ្មី និងថែទាំដើមឈើជាង ៣០០ ដើម។ នៅដើមឆ្នាំ២០១៩ បណ្ដាអង្គភាព តំបន់លេខ១ នៃកងទ័ពជើងទឹកវៀតណាមក៏បានដាំដើមឈើ ១១,០០០ ដើមដែរ៕

បកប្រែដោយ Thuy Anh