ក្នុងឱកាសនេះ លោក Tran Thanh Man និងគណៈប្រតិភូ បានសម្តែងឡើងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញក្នុងការតស៊ូរំដោះប្រទេសជាតិ ឯកភាពជាតិ និងកសាងប្រទេសជាតិ។

leftcenterrightdel
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ dangcongsan.vn)

ទន្ទឹមនឹងនោះ លោក Tran Thanh Man ក៏បានសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល និងបុគ្គលិកនៅកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ។ លោករំពឹងថា កម្មាភិបាល និងបុគ្គលិកនៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នឹងបន្តរួមចំណែកក្នុងការថែរក្សាតម្លៃប្រវត្តិសាស្ត្រ ដើម្បីជួយជំនាន់វ័យក្មេង និងមិត្តភក្តិអន្តរជាតិ មានការយល់ដឹងច្បាស់លាស់ពីប្រវត្តិសាស្ត្រនៃការតស៊ូ ដណ្តើមឯករាជជាតិរបស់ប្រជាជនវៀតណាម ក៏ដូចជាគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបដិវត្តន៍វៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong