ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មាភិបាល  បុគ្គលិក និយោជិត នៅអគ្គនាយកដ្ឋានគយ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃថា នៅឆ្នាំ២០១៨ ក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែទូលំទូលាយ និងស៊ីជម្រៅ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគី បានធ្វើឲ្យការអនុវត្តភារកិច្ចប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិរបស់អគ្គនាយកដ្ឋានគយរងផលប៉ះពាល់យ៉ាងខ្លាំង។ ក៏ប៉ុន្តែ ដោយមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ អគ្គនាយកដ្ឋានគយបានអនុវត្តយ៉ាងខ្លាំងនូវដំណោះស្រាយជាច្រើនដើម្បីប្រមូល និងទប់ស្កាត់ការបាត់បង់ប្រាក់ចំណូលពន្ធ ប្រមូលយកបំណុលពន្ធមកវិញ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ច។

លោកស្រីប្រធានរដ្ឋសភាបានសម្តែងនូវការជឿជាក់ថា អគ្គនាយកដ្ឋានគយ និងស្ថាប័នគយគ្រប់លំដាប់ថ្នាក់នឹងសាមគ្គីគ្នា ខិតខំប្រឹងប្រែងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ច រួមជាមួយផ្នែកហិរញ្ញវត្ថុ អនុវត្តបានជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិកាជាតិនៅឆ្នាំ២០១៩ និងបណ្តាឆ្នាំបន្តបន្ទាប់ទៀត។

leftcenterrightdel
ប្រធានដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូ និងកម្មាភិបាល បុគ្គលិករបស់ធនាគារ Vietcombank

អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៅធនាគារ Vietcombank  លោកស្រីប្រធានរដ្ឋសភាវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ធនាគារ Vietcombank ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនៅក្នុងឆ្នាំ២០១៨ ។

លោកស្រីប្រធានរដ្ឋសភាសង្ឃឹមថា ធនាគារ Vietcombank បន្តការលើកកម្ពស់ប្រពៃណី និងតម្លៃល្អប្រសើរដែលផ្នែកធនាគារ ជាពិសេសធនាគារ Vietcombank បានសម្រេចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយជានិច្ចកាលជាអាសយដ្ឋានដែលគួរឲ្យទុកចិត្តសម្រាប់ប្រជាជនផ្ញើប្រាក់ ធ្វើប្រតិបត្តិការធនាគារនានា ឬខ្ចីប្រាក់ដើម្បីបម្រើសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម។

* នាថ្ងៃដដែល លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានទៅសួរសុខទុក្ខកម្មាភិបាល បុគ្គលិក នៅធនាគារ HDBank និងក្រុមហ៊ុនអាកាសរណ៍ Vietjet  ផងដែរ៕

បកប្រែដោយ Duy Hoan