leftcenterrightdel
វៀតណាមបានចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សា CPTPP

 

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍រួមដែលបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីអនុវត្ត CPTPP យ៉ាងពេញលេញ សំដៅផ្ញើសារយ៉ាងរឹងមាំមួយក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មសេរី កំណត់ស្តង់ដារខ្ពស់ និងមានតុល្យភាពសម្រាប់ភាពជាដៃគូពាណិជ្ជកម្មក្នុងសតវត្សទី២១ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនិងផ្តល់ប្រយោជន៍ដល់មនុស្សនិងអាជីវកម្ម។ ជាពិសេសរដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីសម្រេចសំខាន់ៗចំនួន៤ ផងដែរ។

អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា ប្រទេសទាំងអស់សុទ្ធតែបានត្រៀមខ្លួនជាស្រេច ហេតុនេះដំណើរការអនុវត្តនូវរាល់ការសន្យាក្នុងដំណាក់កាលដំបូងនេះ មានភាពវិជ្ជមានខ្លាំងក្លានិងពេញលេញ។ រដ្ឋមន្ត្រីលោក Tran Tuan Anh បានជឿជាក់ថា បណ្ដាប្រទេសជាសមាជិក CPTPP នឹងអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពដោយនាំមកនូវផលប្រយោជន៍​ជាក់ស្តែងដល់ប្រជាជននិងអង្គភាពអាជីវកម្មនៅក្នុងប្រទេសរបស់ខ្លួន៕

តាម vovworld.vn