ថ្លែងនៅពិធីនេះ លោក Nguyen Xuan Cuong បានអះអាងថា ប្រពៃណីមិត្តភាពវៀតណាម - ចិនត្រូវបានពូនជ្រុំដោយលោកប្រធានហូជីមិញ និងលោកប្រធានម៉ៅសេទុង រួមជាមួយថ្នាក់ដឹកនាំគ្រប់ជំនាន់ បានក្លាយទៅជាទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរបស់ប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់មួយ​ដែលរួមចំណែកក្នុងជ័យជំនះនៃបុព្វហេតុបដិវត្តន៍ ការតស៊ួដើម្បីឯករាជ្យជាតិ រំដោះជាតិ និងកសាងសង្គមនិយនៃប្រទេសនីមួយៗ។ ភាគីទាំងពីរគប្បីរួមគ្នាពូនជ្រុំ​ទំនាក់ទំនងរវាងវៀតណាម និងចិនឲ្យស្ថិតស្ថិចីរកាល ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក ហើយ​កុំទុកឱ្យកើកមានឡើងរឿងដែលមិនសមនឹងផលប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រ​តិភូ​​ទាំង​ឡាយ​ថត​រូប​ជាអនុស្សាវរីយ៍ (រូប​ថត៖ Thế giới&Việt Nam)

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo ក្នុងសុន្ទរកថារបស់ខ្លួនបានរំលឹកឡើងវិញនូវសមិទ្ធផលនានានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងរយៈពេល ៦៩ ឆ្នាំកន្លងមក ហើយអះអាងថា ចិនមានឆន្ទៈចូលរួមជាមួយវៀតណាមក្នុងការខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ឱ្យបានល្អនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ និងប្រទេសទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan