ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ទាំងឡាយដែលបានរៀបចំឡើងរវាងក្រុមសមាជិកសភាទាំងពីរក្នុងឱកាសនេះគឺជាសកម្មភាពសហប្រតិបត្តិការជាក់ស្តែង សំដៅអនុវត្តខ្លឹមសារនានានៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់​​​គណៈប្រតិភូ​​ជាន់ខ្ពស់ នៃរដ្ឋសភាវៀតណាម នៅខែធ្នូ ឆ្នាំ២០១៨ កន្លងមក។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan ថតរូបជាមួយគណៈប្រតិភូ នៃក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម

លោក Kim Hak-Yong បានចែករំលែកថា នៅឯកិច្ចប្រជុំផ្លាស់ប្តូររវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ភាគីទាំងពីរបានផ្លាស់ប្តូរលើទិសដៅជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាង​មុខ ទន្ទឹមនឹងនោះ លោកអះអាងថា ក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរនាពេលខាងមុខនេះ។

លោក Kim Hak-Yong ឲ្យដឹងថា សព្វថ្ងៃនេះ មានជនជាតិកូរ៉េខាងត្បូងប្រហែល ១៥០,០០០ នាក់កំពុងធ្វើការនៅប្រទេសវៀតណាម និងប្រជាជនវៀតណាមប្រហែល ១៧០,០០០ នាក់ កំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។ លោក Kim Hak-Yong រំពឺងថា ថ្នាក់ដឹកនាំ និងរដ្ឋសភាវៀតណាមបន្តយកចិត្តទុកដាក់ដល់សហគមន៍ជនជាតិកូរ៉េខាងត្បូងនៅប្រទេសវៀតណាម ហើយលោកបានអះអាងថា រដ្ឋសភាកូរ៉េខាងត្បូងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយគាំទ្រសហគមន៍ជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងសុភមង្គល៕

បកប្រែដោយ Thanh Cong