ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប្រទេសថៃបានទទួលតួនាទីជាប្រធានអាស៊ានជាផ្លូវការឆ្នាំ ២០១៩ ដូច្នេះ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះ បានបើកការចាប់ផ្តើមឆ្នាំជាប្រធានអាស៊ានរបស់ថៃ។ ក្រោមប្រធានបទ “ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាព” ថៃបានលើកឡើងគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយនិរន្តរភាពលើគ្រប់វិស័យដូចជា សន្តិភាព ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម និងបរិស្ថានជាដើម។ យោងតាមនោះ រដ្ឋមន្ត្រីការបរទេសទាំងឡាយនឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការស្នូល និងអាទិភាព របស់អាស៊ាននៅឆ្នាំ២០១៩ ព្រមទាំងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីនានាយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
មន្ត្រីជាន់ខ្ពស់អាស៊ានទាំងឡាយចូលរួមអង្គប្រជុំនៅថ្ងៃទី១៧ ខែមករា (រូបថត៖ vov.vn)

កិច្ចប្រជុំក៏បានឯកភាពនូវការរក្សាតួនាទីស្នូលរបស់អាស៊ាន ដែលធានាដំណើរការ និងបែបបទរបស់អាស៊ាន ក្នុងទំនាក់ទំនងជាមួយបណ្តាដៃគូ ព្រមទាំងពិភាក្សាលើដំណោះស្រាយរួមចំពោះយុទ្ធសាស្រន៍ គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងរយៈពេលកន្លងទៅ៕

បកប្រែដោយ Huyen Trang