លោក Takuji Yanagimoto បានសង្កត់ធ្ងន់ថា ការជឿទុកចិត្តគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ ក្នុងនោះកិច្ចសហប្រតិបត្ដិការក្នុងក្របខ័ណ្ឌនៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក និងតាមរយៈផ្នែកការទូតសភាក៏មានសារៈសំខាន់ចំពោះប្រទេសទាំងពីរដែរ។

leftcenterrightdel
លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា​វៀត​ណាមបានទទួលគណៈប្រតិភូសភាជប៉ុន 

 

លោក Nguyen Van Giau បាននិយាយថា  វៀតណាម និងជប៉ុនកំពុងស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក ហើយវៀតណាមចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់បំផុត និងយូរអង្វែង។ ជា​មួយគ្នានោះការជួបប្រាស្រ័យទាក់ទងប្រជាជននៃប្រទេសទាំងពីរត្រូវបានពង្រឹងកាន់តែខ្លាំងឡើងដែលរួមចំណែកធ្វើឱ្យប្រសើរថែមទៀតនូវទាក់​ទងមិត្ដភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Nguyen Van Giau សង្ឃឹមថា ប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ជាពិសេសនៅក្នុងវេទិកា IPU, AIPA, APPF ទន្ទឹមនឹងនោះថែរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ និងការជួបប្រាស្រ័យទាក់ទងរវាងសមាជិកសភា និងប្រជាជននៃប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩។

ក្នុងជំនួបនេះ លោក Nguyen Van Giau និងលោក Takuji Yanagimoto បានពិភាក្សាអំពីកាលានុវត្ដភាព បញ្ហាប្រឈមនានានិងការត្រៀមរៀបចំរបស់វៀតណាមក្នុងការអនុវត្ត CPTPP ក៏ដូចជាបញ្ហាមួយចំនួនដែលភាគីទាំងពីរមានចំណាប់អារម្មណ៍៕

បកប្រែដោយ Pham Diep