leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម ​ និងលោកស្រី Marinela Milcheva Petkova ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណៈរដ្ឋប៊ុលហ្គារីនិងប្រតិភូ (រូបថត vnanet.vn)

 

ក្នុងជំនួប លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាមសង្ឃឹមថា ក្នុងតួនាទីរបស់ខ្លួន ឯកអគ្គរដ្ឋទូតទាំងអស់នឹងជាស្ពានតភ្ជាប់ដ៏សំខាន់រវាងវៀតណាម និងបណ្ដាប្រទេស។

លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបានជូនពរបណ្ដាឯកអគ្គរដ្ឋទូតឲ្យមានសុខភាពល្អបរិបូរនិងបំពេញ​បេសកកម្មរបស់ខ្លួននៅប្រទេសវៀតណាមប្រកបដោយជោគជ័យ។ ហើយសូមជូនពរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសកាន់តែល្អប្រសើរ។

លោក Nguyen Phu Trong ថ្លែងបន្ដថា  វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ឯកអគ្គរដ្ឋទូតទាំងអស់ដើម្បី​បំពេញភារកិច្ចរបស់ខ្លួនក្នុងអាណត្តិនៅប្រទេសវៀតណាម៕

បកប្រែដោយ Pham Diep