leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ថ្លែង​ក្នុង​ពិធី​

 

ថ្លែងក្នុងពិធីបើក ក្នុងនាមជាប្រធាន APPF 26 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំនេះ គឺ "ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព" ស្របតាមការតំរង់ទិសនៃភាពជាដៃគូសភា សេចក្តីត្រូវការ និងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិកនាក្នុងដំណាក់កាលថ្មីនេះ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ទៅលើការរក្សាគោលដៅឯករាជ្យ ខ្លួនទីពឹងខ្លួន ការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាមូលដ្ឋានដើម្បីរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើកច្បាស់ថា "ចំណុចដែលសំខាន់បំផុតនោះគឺគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវតែក្លាយជាការតំរង់ទិសជាទៀងទាត់ និងយូរអង្វែងសម្រាប់គោលនយោបាយអភិវឌ្ឍន៍របស់បណ្តាប្រទេសដោយផ្តើមចេញពីសេចក្តីប្រាថ្នារបស់ប្រជាជន និងធានាផលប្រយោជន៍របស់ប្រជាជនដែលយើងជាអ្នកតំណាង។

leftcenterrightdel
លោក​ស្រី​ Nguyen Thi Kim Ngan ថតរូប​ទុក​ជា​អនុស្សាវ​រីយ៍ជា​មួយ​ប្រ​តិភូទាំង​ឡាយ​ដែល​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធិ​

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើឲ្យវេទិកា​បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ទាំងនយោបាយ សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សង្គម-វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមានផែនការសមស្រប ក្នុងស្មារតីឯកភាព សាមគ្គីភាពតាមទិសស្លោកថា "កុំទុកនរណាម្នាក់ចោលនៅពីក្រោយ" និង"ប្រែក្លាយពាក្យសំដីឲ្យទៅជាសកម្មភាព" ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការប្រកបដោយសមភាព ជឿទុកចិត្តគ្នា តាមរយៈការសន្ទនា និងដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ការដោះស្រាយរាល់បញ្ហាត្រូវឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំងឡាយក្នុងតំបន់ បង្កើនតួនាទីក្នុងការត្រួតពិនិត្យការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនិមួយៗ បន្តផ្លាស់ប្តូរការចាត់តាំង និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពទាំងឡាយ ពង្រឹងការសម្របសម្រួល និងទំនាក់ទំនងរវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃបណ្តាប្រទេសក្នុងតំបន់ ពង្រឹងការកសាងប្រព័ន្ធគោលនយោបាយ និងច្បាប់ កសាងយន្តការត្រួតពិនិត្យសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តនានាដែលបានអនុម័តនៅកិច្ចប្រជុំ APPF និមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងរាល់សកម្មភាពរបស់វេទិកា៕

បកប្រែដោយ Duy Hoan