នៅជំនួបនេះ លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសារព័ត៌មាន និងកាសែតនានាដែលបានរួមដំណើរជាមួយរដ្ឋាភិបាល ក្រសួងការបរទេសក្នុងការឆ្លុះបញ្ចាំងយ៉ាងគ្រប់គ្រាន់នូវបណ្តាសកម្មភាពព័ត៌មានកិច្ចការបរទេសនៅឆ្នាំ ២០១៨។ អ្នកកាសែតទាំងឡាយបានខិត​ខំប្រឹងប្រែងជូនព័ត៌មានដោយត្រឹមត្រូវ និងទាន់ពេលវេលាជាមួយបណ្តាសកម្មភាពកិច្ចការបរទេសរបស់បក្ស និងរដ្ឋរួមចំណែកក្នុងជ័យជំនះរួមរបស់កិច្ចការបរទេសឆ្នាំកន្លងទៅ។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានប្រសាសន៍នៅជំនួប (រូបថត៖ vnanet.vn)

នៅឆ្នាំ ២០១៩ ខាងមុខ លោក Pham Binh Minh រំពឹងថា ទីភ្នាក់ងារសារព័ត៌មានកាសែត និងអ្នកកាសែតទាំងឡាយ បន្តរួមដំណើរ ស្មាកៀកស្មាជាមួយក្រសួងការបរទេសលើវិស័យព័ត៌មានកិច្ចការបរទេស ព្រមទាំងជូនព័ត៌មាន និងឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលាជាមួយបណ្តាសកម្មភាពកិច្ចការបរទេសរួមចំណែកអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរដ្ឋ៕

បកប្រែដោយ Huyen Trang